អង់គ្លេស៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅនេះ ក្រុមចម្រៀងនារីកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ BLACKPINK បានចូលរួមពិធីសំណេះសំណាលនិងពិសាភោជនាហារ ទទួលថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូង នៅព្រះរាជវាំង Buckingham ក្រោមការអញ្ជើញពីស្ដេចឆាល៍ទី៣ ដែលចាត់ទុកជាកិត្តិយសមួយដ៏ធំធេង។

 BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពិធីដែលមានការចូលរួមពីប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងសុភាពនារីទី១ Kim Keon Hee ដែល BLACKPINK បានទទួលពានរង្វាន់ពិសេស ពីព្រះអង្គម្ចាស់ឆាលស៍ទី៣ គឺឋាន្តរសក្ដិ ជា សមាជិកកិត្តិយសនៃចក្រភពអង់គ្លេស (ហៅថា MBEs) ថែមទៀតផង។

 BLACKPINK

បើងាកមកមើលការតុបតែងខ្លួនរបស់សមាជិកម្នាក់ៗវិញគឺសុទ្ធតែស្រស់ស្អាតលេចធ្លោ ដោយ Jisoo និង Rose ស្លៀករ៉ូបពណ៌ខ្មៅ ម្នាក់ជាលក្ខណៈរ៉ូបដៃប៉ោង ចំណែកម្នាក់ទៀតជារ៉ូបចោមពុងបង្ហាញរាង ឯ Jennie ស្លៀករ៉ូបពណ៌សដៃរឹបយ៉ាងស្រស់ស្អាតដូចនារីអភិជន។

យ៉ាងណាមិញ Lisa បានជ្រើសរើសរ៉ូបខុសគ្នា គឺមានលម្អដោយត្បូងឌិន ថែមទាំងមានស្បៃអូសទៅខាងក្រោយទៀត ដែលតួរ៉ូបសណ្ឋានរឹបរាងបញ្ចេញដើមទ្រូងបន្តិច រំលេចពណ៌ផ្ទៃមេឃស្រាលយ៉ាងស្រស់ស្អាត ដោយមើលទៅលេចធ្លោខ្លាំង។

Lisa 

រ៉ូបមួយនេះ ត្រូវបានគេស្គាល់ថារ៉ូបរបស់ប្រេន Georges Hobeika ដែលមានឈ្មោះថា រ៉ូប "Cape- Detailed Embellished Tulle Maxi Dress" ដែលមានតម្លៃដល់១ម៉ឺនដុល្លារឯណោះ៕  

Lisa 
Lisa 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]