កម្សាន្ត៖ ជឿជាក់ថា មិត្តៗយុវវ័យច្បាស់ជាធ្លាប់បានឮបទ Summertime Sadness ដែលជាបទចម្រៀងដ៏ល្បីល្បាញ របស់ តារាចម្រៀងស្រីជើងចាស់ Lana Del Rey ដែលនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លានៅក្នុងវិស័យចម្រៀង Pop ក្នុងពិភពលោក។
ដោយឡែក បើទោះបីជាបទចម្រៀងរបស់តារាស្រីរូបនេះ ទទួលបានភាពល្បីល្បាញស្ទើតែគ្រប់បទយ៉ាងណាក៏ដោយ ប៉ុន្ដែនាងមិនសូវឈ្នះពានរង្វាន់នោះទេ ដែលវាជាមូលហេតុធ្វើឲ្យអ្នកគាំទ្រឆ្ងល់ជាខ្លាំង។ ជាមួយគ្នានេះ Lana បានទម្លាយថា តាមពិតក្នុងឆ្នាំនេះ នាងទើបតែដឹងទេថា ដើម្បីមានឪកាសឈ្នះពានរង្វាន់ណាមួយនោះ តារាចម្រៀងត្រូវដាក់ពាក្យ និង ផ្ញើចម្រៀងនោះឲ្យទៅកម្មវិធីដើម្បីមានឈ្មោះក្នុងការបោះឆ្នោត។
អ្វីដែលធ្វើឲ្យហ្វេនហួសចិត្តនោះគឺ តារាស្រីរូបនេះ មិនមានអ្នកគ្រប់គ្រង ឬ Manager ទេឬយ៉ាងណា ទើបមិនដឹងថា ត្រូវ Submit ចម្រៀងមុន ដើម្បីមានឪកាសបានឈ្នះពានរង្វាន់នឹងគេ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រនាំគ្នាគិតថា Lana ជាមនុស្សតាមមិនទាន់សម័យនោះទេ ព្រោះតែនាងមិនសូវខ្វាយខ្វល់ពីបណ្ដាញសង្គម និង ខ្វល់ពីការឈ្នះពាន ទើបនាងមិនដែលដឹងបែបនេះ៕
ប្រភព៖ Hollywood Gossip and News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]