កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា BABYMONSTER គឺជាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG ដែលមានសមាជិកសរុបទាំងអស់៦នាក់ បន្ទាប់ពី Ahyeon បានប្រកាសថានឹងមិនបង្ហាញខ្លួន ជាមួយក្រុមសម្រាប់អាល់ប៊ុមដំបូងរបស់ពួកគេនោះឡើយ។

BABYMONSTER 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការបង្ហោះរូបភាព Teaser សម្រាប់សមាជិកម្នាក់ៗរួមមាន Pharita, Rora, Ahsa, Chiquita, Ruka និង Haram(Rami) រួចមក ឥឡូវនេះ YG បានទម្លាក់វីដេអូ Teaser ថ្មីរបស់ MV បទ "Batter Up" ដែលជាបទចម្រៀងត្រៀមចេញផ្សាយដំបូងគេសម្រាប់ក្រុមចម្រៀងមួយនេះ។

BABYMONSTER 
BABYMONSTER 

គួរបញ្ជាក់ផងដែរថា MV ពេញរបស់បទ "Batter Up" នឹងចេញនៅថ្ងៃទី២៧ខែវិច្ឆិកាខាងមុខនេះហើយ។ ចង់ជ្រាបច្បាស់ថា Teaser របស់ MV នេះឡូយប៉ុណ្ណា សូមទស្សនាទាំងអស់គ្នា៖  

វីដេអូ Teaser ថ្មីរបស់ MV បទ "Batter Up"

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]