កូរ៉េខាងត្បូង៖ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយបានលេចឮថា RM ដែលជាមេក្រុមរបស់ក្រុមតារាចម្រៀងបុរស BTS និង Karina ជាមេក្រុមរបស់ aespa បានទាក់ទងគ្នា ដោយសំអាងលើហេតុផលថា ពួកគេត្រូវបានប្រទះឃើញនៅកន្លែងជាមួយគ្នាគឺការប្រគុំតន្ត្រីរបស់ក្រុមចម្រៀង Se So Neon នាថ្ងៃតែមួយ។

RM
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Karina 

យ៉ាងណាមិញ ខណៈពេលដែលអ្នកគាំទ្រគិតថាពាក្យចចាមអារ៉ាមនេះគ្មានប្រភពច្បាស់លាស់នោះ ឥឡូវនេះស្រាប់តែ RM បានចួបជាមួយ Karina នៅខាងក្រៅផ្ទាល់ៗតែម្ដង។

RM បានបង្ហាញវត្តមានក្នុងកម្មវិធី "Love Your W" របស់ទស្សនាវដ្ដី W
Karina  បានបង្ហាញវត្តមានក្នុងកម្មវិធី "Love Your W" របស់ទស្សនាវដ្ដី W

ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៤ខែវិច្ឆិកាកន្លងទៅនេះ អ្នកទាំងពីរបានបង្ហាញវត្តមានក្នុងកម្មវិធី "Love Your W" របស់ទស្សនាវដ្ដី W ដ៏ល្បីល្បាញដើម្បីរម្លឹកដល់ខួបលើកទី១៨ ក្នុងការប្រឆាំងនឹងជំងឺមហារីកសុដន់ ដោយបានអញ្ជើញតារាជួរមុខមកជាច្រើន។

RM បានបង្ហាញវត្តមានក្នុងកម្មវិធី "Love Your W" របស់ទស្សនាវដ្ដី W
Karina បានបង្ហាញវត្តមានក្នុងកម្មវិធី "Love Your W" របស់ទស្សនាវដ្ដី W

យ៉ាងណាមិញ នៅពេលពិធីជប់លៀងភោជនាហារមកដល់ Karina ត្រូវបានបំបែកមិនឲ្យអង្គុយជិតសមាជិក aespa ឯទៀតនោះឡើយ ដោយនាងត្រូវបានគេប្រទះឃើញថាអង្គុយក្បែរ RM តែម្ដង។ គេបានឃើញថា RM ពិតជាមានភាពរាក់ទាក់រួសរាយដាក់ Karina ហើយអ្នកទាំងពីរក៏បាននិយាយគ្នាជាច្រើន ដោយមិនបានខ្វល់​​​ខ្វាយពីព័ត៌មានអស់ទាំងនោះឡើយ៕  

RM និង Karina
RM និង Karina
វីដេអូ RM និង Karina

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]