កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK ដ៏ល្បីល្បាញ តែងតែក្លាយជាចំណុចចាប់អារម្មណ៍របស់មហាជន រាល់ពេលរូបនាងបង្ហាញខ្លួនម្ដងៗ ដោយអ្នកគាំទ្រតែងតែតាមដានសកម្មភាពរបស់នាងទាំងលើឆាក និងក្រោយឆាក។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៤ខែវិច្ឆិកាកន្លងទៅនេះ Jennie បានបង្ហាញវត្តមានក្នុងកម្មវិធី "Love Your W" របស់ទស្សនាវដ្ដី W ដ៏ល្បីល្បាញដើម្បីរម្លឹកដល់ខួបលើកទី១៨ ក្នុងការប្រឆាំងនឹងជំងឺមហារីកសុដន់ ដោយបានអញ្ជើញតារាជួរមុខជាច្រើនទៀតដូចជា RM, aespa, Itzy, TXT, Sunmi, Hwasa ជាដើម។
ក្នុងនោះ Jennie បានបង្ហាញវត្តមានជាមួយនឹងរ៉ូបរឹបរាងពណ៌សាច់ បង្ហាញរាងដ៏ស្វ៊ែលនិងស្រស់ស្អាតដែលរ៉ូបចំហស្មា ដោយពាក់ស្រោមដៃវែងលុបម្រាមដៃពណ៌ស៊ីគ្នានឹងឈុតផងដែរ ដោយស្បែកជើងវិញគឺជាស្បែកជើងកែងខ្ពស់ពណ៌ខ្មៅ មុខមូល។
ចំណែកសក់វិញ Jennie លេងស្ទាយ៍ពុះកណ្ដាលគាបឡើងត្រង់ភ្លឹង ជាស្ទាយ៍សាមញ្ញៗតែជះចំហាយអភិជន ធ្វើឲ្យអ្នកគាំទ្រសរសើរថា ទោះមិនលេងស្ទាយ៍ឆើតឆាយខ្លាំងក៏នាងនៅតែក្លាយជាចំណុចចាប់អារម្មណ៍របស់គ្រប់គ្នាដែរ៕
ប្រភព៖: kpopping
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]