អាមេរិក៖ Jennifer Lopez មិនត្រឹមតែជាអ្នកចម្រៀងដ៏ល្បីឈ្មោះម្នាក់ទេ នាងក៏ជាអ្នកដែលពូកែបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនៅលើឆាកផងដែរ ហើយជារឿយៗ អ្នកគាំទ្រតែងតែចាប់អារម្មណ៍ពីជីវិតទាំងលើឆាកនិងក្រៅឆាក របស់តារាស្រីវ័យ៥៤ឆ្នាំរូបនេះ ដោយសារតែនាងនៅតែរក្សារាងរៅបានស្រឡូនស្អាត និងមុខក្មេងជាងវ័យ។

Jennifer Lopez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅនេះ នៅសហរដ្ឋអាមេរិក គឺគេមានរៀបចំពិធីបុណ្យឈ្មោះថា "Thanksgiving" សម្រាប់ជាឱកាសមួយធ្វើឲ្យក្រុមគ្រួសារនិងប្រជាជនអាមេរិកទាំងអស់មានការដឹងគុណ និង សម្លឹងមើលរឿងល្អៗកើតឡើងកាលពីឆ្នាំចាស់ ដែល Jennifer និងស្វាមី Ben Affleck ផ្ទាល់ក៏បានរៀបចំផងដែរ។

Jennifer Lopez និងស្វាមី Ben Affleck

នៅក្នុងវីដេអូនាងបានចែករំលែកនៅលើបណ្ដាញសង្គម Instagram គឺគេបានឃើញ Jennifer Lopez បានណែនាំឲ្យទស្សនិកជនមកមើលឈុតចានក្បាននៅលើតុ ដែលរៀបចំឡើងយ៉ាងស្រស់ស្អាត ដែលឈុតចានក្បាននោះត្រូវបានគេស្គាល់ថាជារបស់ប្រេន Hermes ឈ្មោះថា Mosaique Au 24 Gold Dinner Plate និងចានសម្រាប់ទ្រ មានតម្លៃដល់ ជិត៤៨០ដុល្លារឯណោះ ក្នុងមួយឈុត ដែលគេឃើញមានជាច្រើនឈុតដាក់តម្រៀបនៅលើតុ។

Jennifer Lopez បង្ហាញឈុត​​​ចានក្បានរបស់នាង 
Jennifer Lopez បង្ហាញឈុត​​​ចានក្បានរបស់នាង 
Jennifer Lopez បង្ហាញឈុត​​​ចានក្បានរបស់នាង 
Jennifer Lopez បង្ហាញឈុត​​​ចានក្បានរបស់នាង 
Jennifer Lopez បង្ហាញឈុត​​​ចានក្បានរបស់នាង 

គួរបញ្ជាក់ផងដែរថា Jennifer Lopez កំពុងរស់នៅក្នុងផ្ទះតម្លៃដល់៦០លានដុល្លារ ជាមួយស្វាមី Ben Affleck ដែលបានរៀបការកាលពីឆ្នាំ២០២២កន្លងទៅ៕  

Jennifer Lopez និងស្វាមី Ben Affleck

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]