មិនថាតារាកិត្តយសរូបណានោះទេ ឱ្យតែមកកម្មវិធី Killer Karaoke គឺដឹងតែស្រែកផ្អើលឆាកជាមួយនឹងវិញ្ញាសារសាហាវៗ របស់កម្មវិធីហើយ តែម្ដងនេះលោកគ្រូពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ អាចបំបែកកំណត់ត្រាហើយ លែងពួយចាប់ពស់ពេញៗដៃគ្មានញញើត មកបន្លាចពិធីករ គណៈកម្មការផ្អើលឆោឡោពេញឆាកវិញ។

នេះជាលើកដំបូងហើយសម្រាប់កំពូលបេក្ខជន TOP4 ស៊ឹម ច័ន្ទពន្លឺ បានចូលមកប្រកួតដើម្បីដណ្ដើមយកប្រាក់រង្វាន់ Killer Karaoke Cambodia រដូវកាលទី៧ តែអ្វីដែលធ្វើឱ្យទស្សនិកជនសើចគាំងនោះ ដំបូងៗមើលទៅដូចជាខ្លាចដែរ ប៉ុន្តែមានឯណាចុងក្រោយគ្រូពេទ្យសង្ហាធ្វើឱ្យអ្នករៀបចំកម្មវិធីគាំងវិញ។ តារាចម្រៀងប្រុសសង្ហាប្រចាំហង្សមាស រូបនេះ បានប៉ះនឹងវិញ្ញាសារ «បន្ទប់ចាំស្នេហ៍» តម្រូវឱ្យចូលក្នុងទ្រង់ឈរច្រៀង តែមិនមែនច្រៀងដោយរលូនទេ ពន្លឺ ត្រូវឈរច្រៀងជាមួយសត្វតូចធំ មានទាំងពស់ ទាំងបង្កួយ ទាំងក្រពើ បើទោះបីជាចង់រត់ក៏មិនដឹងរត់ទៅណាដែរ។ ពន្លឺ ដូចសប្បាយណាស់ពេលច្រៀងដំបូងៗ តែអ្នកណាមិនស្រៀវ បើច្រៀងសុខៗក្រពើ ពស់ ចូលពេញទ្រង់បែបនេះ ទោះក្លាហានយ៉ាងណាក៏អត់ទ្រាំមិនញញើតមិនបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុងក្រោយអ្វីដែលធ្វើឱ្យអ្នកទស្សនាគាំងខ្លាំងនឹង ស៊ឹម ច័ន្ទពន្លឺ នោះ គឺមិនដឹងក្លាយជាមិត្តភក្ដិជាមួយសត្វអា សិរពិសទាំងនោះ តាំងពីពេលណា ពេលច្រៀងចប់ បែរជាកាន់ពេញៗដៃយកមកបន្លាច ពិធីករ គណៈកម្មការវិញ។ គ្រូពេទ្យសង្ហាធ្វើឱ្យពិធីករ ជា វិបុល លាន់មាត់ថា «ចប់ហើយៗ! គ្មានខ្លាចផង» រីឯណា ថន លក្ខិណា ជាគណៈកម្មការស្រែកផ្អើលឆោឡោពេញទ្រង់ ដោយសារ ពន្លឺ ចាប់ពស់គ្រវែងផ្លោយៗពេញឆាក។ ពន្លឺ ពិតជាធ្វើឱ្យកម្មវិធីបានជួបរបស់ពិតហើយរដូវកាលនេះ។

កម្មវិធីកម្សាន្តដ៏ជក់ចិត្ត មើលហើយសើចរឹងពោះ រំសាយអស់ទុក្ខកង្វល់ Killer Karaoke Cambodia រដូវកាលទី៧ មានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃ ព្រហ.  ចាប់ពីម៉ោង ៨ យប់តទៅ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]