កម្សាន្ត៖ មុននេះគណនីហ្វេសប៊ុកកំពូលតារាសម្ដែងជើងចាស់ អ្នកស្រី អម្ពរ ទេវី បានបង្ហោះរូប រួមនឹងសារដ៏ក្រៀមក្រំ ដោយបានឲ្យដឹងថា តារាជើងចាស់ លោក ពេជ្រ ភារុណ បានទទួលមតណភាពហើយ។ 

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីមហាជន និងសិល្បករ សិល្បការិនីជាច្រើន បានដឹងដំណឹងមរណភាពរបស់ លោក ពេជ្រ ភារុណ ពួកគេបានសម្ដែងក្ដីស្លុតចិត្ត និងបានចូលរួមរំលែក្ខទក្ខចំពោះសិល្បករជើងចាស់រូបនេះគ្រប់ៗគ្នា។ 

រូបភាព

គួរបញ្ជាក់ផងដែរថា លោក ពេជ្រ ភា រុណ ជាអតីតតារាសម្តែងជើងចាស់មួយរូប ដែលធ្លាប់ សម្ដែងភាពយន្តអំឡុង ឆ្នាំ ៨០ និង ៩០ ។មួយវិញទៀត ទោះបីជា លោកបាន ឃ្លាតឆ្ងាយពីសិល្បៈ ប្រមាណ ជាង ២០ឆ្នាំ ប៉ុន្តែនៅតែមានមហាជនចងចាំពីស្នាដៃរូបលោកដដែល៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]