រាជធានីភ្នំពេញ៖ ជាការពិតណាស់ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ទើបនឹងបញ្ចប់ទៅកាលពីយប់មិញនេះ ដែលបានប្រារព្ធគ្រប់៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រារព្ធពិធីនៅក្នុងឆ្នាំនេះផងដែរ ត្រូវបានប្រារព្ធធំជាងមុនៗ បន្ទាប់ពីខកខានប្រារព្ធអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ក្រឡេកមកមើលទិដ្ឋភាពសរុបរយៈពេល៣ថ្ងៃកន្លងមកនៃការប្រារព្ធពិធីបុណ្យអុំទូក នៅឯមាត់ទន្លេ មុខព្រះរាជវាំង ដែលចូលរួមដោយប្រជាជនខ្មែរ និង ភ្ញៀវបរទេសយ៉ាងច្រើនកុះករ។ ជាពិសេសនោះគឺនៅពេលថ្ងៃ មានការប្រកួតប្រណាំងទូកង ដែលចូលរួមដោយកីឡាករចំណុះជើងទូក មកពីជុំវិញខេត្តក្រុងនៃប្រទេសកម្ពុជា។

រូបភាព

ចំណែកឯ ពេលយប់គឺមានការបាញ់កាំជ្រួញ ដ៏ស្រស់ស្អាត ក៏ដូចជាមានការបណ្ដែតប្រទីបនៃយប់ទី២ និង ពិធីអកអំបុកផងដែរ។ លើសពីនោះ មានការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមទីតាំងសប្បាយភាពនានាជាច្រើន៕

ប្រភព​៖ រដ្ឋបាលរាជធានីភ្នំពេញ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]