បរទេស៖ ថ្មីៗនេះ តារាស្រី និងជាមហាសេដ្ឋី Kim Kardashian បានបង្ហាញរូបភាពខាងក្រៅ វិមានដ៏ស្កឹមស្កៃតម្លៃ ៦០ លានដុល្លាររបស់ខ្លួន ក្នុងទីក្រុង Los Angeles ដែលមានការបញ្ចេញពន្លឺភ្លើង ត្រៀមសម្រាប់រដូវកាលវិស្សមកាលចុងឆ្នាំ។

Kim Kardashian
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នៅលើ Instagram Story នៅថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅនេះ Kim Kardashian បានចែករំលែក អំពីបរិយាកាសបុណ្យណូអែល នៅផ្ទះរបស់នាង ដែលនៅក្នុងវីដេអូនោះ បានបង្ហាញពីពេលដែល Kim កំពុងបើកឡាន នៅចន្លោះដើមឈើពីរជួរ ដែលតុបតែងដោយភ្លើង LED ភ្លឺចាំង ។

Kim Kardashian

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ថែមទាំងអាចមើល​​ឃើញ​ដើមឈើ​ជា​ច្រើន​ទៀត​នៅ​លើ​ស្មៅ​ដែល​គ្រប​ដណ្តប់​ដោយ​ភ្លើងចែងចាំង ពោរពេញដោយភាពស្រស់ស្អាត ហ្វេនៗឃើញហើយសរសើរយ៉ាងខ្លាំង ពីរការរៀបចំនិងតុបតែង ជួយលើកសម្រស់ពីទិដ្ឋភាពនៅទីធ្លា ខាងក្នុងផ្ទះ ឲ្យកាន់តែមានសោភ័ណភាពមួយកម្រិតទៀត៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]