រាជធានីភ្នំពេញ៖ ដូចដែលដឹងស្រាប់ហើយថា នៅពីក្រោយការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ ដែលប្រព្រឹត្តិទៅយ៉ាងរលូននេះ មានក្រុមការងារដែលខិតខំប្រឹងប្រែងបូជាទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីធ្វើការជួយជ្រោមជ្រែងឲ្យកម្មវិធីមានភាពល្អឥតខ្ចោះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មានកងកម្លាំងរាជអាវុធហត្ថចាំការពារសុវត្ថិភាពប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ដែលពួកគេបានចំណាយពេលដ៏មានតម្លៃ មិនបានជួបជុំគ្រួសារ ដើម្បីបំពេញភារកិច្ចការការពារសុវត្ថិភាពនេះ។ ជាពិសេស ក៏នៅមានក្រុមការងារជាច្រើនទៀតដែលជួយជ្រោមជ្រែង ដើម្បីឲ្យព្រះរាជពិធីបុណ្យមួយនេះ ប្រព្រឹត្តិទៅយ៉ាងល្អ។

រូបភាព

ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមការងារសួនច្បារ ដែលបានខិតខំបោសសំអាតសំរាមនៅតាមសួនច្បារនានាចាប់ពីម៉ោង ២៤យប់ រហូតដល់បញ្ចប់នៅម៉ោង ៧:០០នាទីព្រឹកនេះ ត្រៀមសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមចូលរួមសំអាតទីក្រុងរបស់យើងទាំងអស់គ្នា៕

ប្រភព៖ សាធារណការ រាជធានីភ្នំពេញ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]