កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាដឹងហើយថា កាលពីពេលកន្លងទៅ ខាងផលិតកម្ម BigHit Music បានចេញមុខប្រកាសថា RM Jimin Taehyung និង Jungkook បានចុះឈ្មោះបម្រើកងទ័ពព្រមៗគ្នានិងកំពុងតែដំណើរការចុះឈ្មោះ។

ចំណែកឯ សមាជិកក្រុម BTS ចំនួន៣រូបទៀត ដែលមាន Jin J-Hope និង Suga បានកំពុងតែបម្រើកងទ័ពនៅបន្ទាយ ដែលជាកាតាព្វកិច្ចរបស់ប្រជាជនកូរ៉េគ្រប់ៗរូបខានមិនបាន។ នៅក្នុងនោះ អ្នកគាំទ្របានមានការនឹករលឹកដល់សមាជិកទាំង៧នាក់ ចង់ឲ្យពួកគេត្រឡប់មកជុំគ្នាឆាប់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS

បើទោះបីជាយ៉ាងណាក៏ដោយ សមាជិក៤នាក់នេះ នឹងចូលបម្រើជាតិស្របគ្នាតែម្ដង ដែលមិនដូចសមាជិក៣នាក់មុន ដែលពួកគេចូលម្ដងម្នាក់ៗនោះទេ។ ទន្ទឹមនឹងនេះផងដែរ RM និង V នឹងទៅនៅថ្ងៃទី១១ ខែធ្នូ រីឯ Jimin និង Jungkook នឹងទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះហើយ៕

ប្រភព៖ Koreaboo

RM
V
Jungkook
Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]