បរទេស៖ ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏គួរឲ្យសោកស្ដាយ ពី កីឡាករបាល់ទាត់ លោក Neymar និងគូស្នេហ៍ Bruna Biancardi ដែលអ្នកទាំងពីរ បានដើរផ្លូវដាច់ដោយឡែកពីគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពី មានព័ត៌មានថា កីឡាកររូបនេះ បានសុំរូបថត..អា..ក្រា..ត ពីតារាអ៊ិនធើណេតម្នាក់។
ក្នុងនោះដែរ នៅលើបណ្ដាញសង្គម Instagram គូស្នេហ៍របស់កីឡាកររូបនេះ នាង Bruna Biancardi បានបញ្ជាក់ថា នាង និង Neymar លែងមានទំនាក់ទំនងស្នេហាទៀតហើយ ហើយក៏បានលើកឡើងថា ទោះនេះជារឿងឯកជន ប៉ុន្តែនាងត្រូវតែនិយាយវាឡើង នៅពេលដែលវាក្លាយជាប្រធានបទកំប្លែង និងពាក្យចចាមអារ៉ាមប្រចាំថ្ងៃ។ ជាពិសេស នាងថែមទាំងបាននិយាយថា៖
គួរបញ្ជាក់ផងដែរថា តារាម៉ូដែលស្រីរូបនេះ បាននិយាយឡើង ក្នុងរយៈប៉ុន្មានថ្ងៃបន្ទាប់ពី មានព័ត៌មានបែកធ្លាយថា Neymar កំពុងចែចង់ជាមួយតារាម៉ូដែលក្តៅសា.ច់ Aline Farias។ តែទោះជាយ៉ាងណា លោក Neymar បានបដិសេធពាក្យចចាមអារ៉ាម អំពីការសុំសម្រាប់រូបថតរ.សើ.ប ហើយលោកក៏បានបញ្ជាក់ថា លោកមិនបានធ្វើអ្វីខុសទេ ហើយរឿងរវាងអ្នកទាំងពីរបានកើតឡើងជាច្រើនឆ្នាំកន្លងទៅ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]