ខេត្តកំពត៖ ជាការពិតណាស់ ប្អូនប្រុស អន ផានិត យុវសិស្សកម្សត់ជាប់បាក់ឌុបនិទ្ទេស A ដែលប្អូនមានជីវភាពក្រីក្រខ្វះខាត ត្រូវបានមហាជនចាប់អារម្មណ៍ដោយមានទឹកចិត្តអាណិត ម្នាក់ៗនាំគ្នាផ្ទាល់ជំនួយទៅកាន់ប្អូនប្រុសខ្លះជាថវិកា ខ្លះជាសម្ភារះ ផ្សេងៗ និងនាំយកជំនួយទៅដល់ទីលំនៅប្អូនប្រុស ផានិត ស្ថិតនៅខេត្តកំពត។

អ្វីដែលកាន់តែគួរឲ្យរំភើបទៀតនោះគឺ សម្ដេចតេជោហ៊ុនសែន ជួយផ្គត់ផ្គង់ទាំងការរៀនសូត្រ ស្នាក់នៅ ហូបចុក អោយសិស្សនិទ្ទេស A អន ផានិត និងក្រុមគ្រួសារ និងជួយផ្គត់ផ្គង់អោយឪពុកម្ដាយ ផានិត ក្នុង១ខែ ១លានរៀលទៀត ។ ជាពិសេស ចាត់ក្រុមការងារ ពិនិត្យ និងសង់ផ្ទះជូនឪពុកម្ដាយប្អូនផងដែរ។

មានសំណាងសម្តេចតេជោ ជួយទាំងគ្រួសារតាមរយៈសារជាសំឡេង សម្តេចតេជោ បានប្រកាសជួយក្មួយ អន ផានិត និងក្រុមគ្រួសារ រួមមាន៖
១) ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ។
២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង ។


៣) សម្ដេចទាំងទ្វេ បានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់ នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ។
៤) ជួយចេញលុយសងបំណុល ដែលក្រុមគ្រួសារជំពាក់គេ កន្លងមក ឲ្យអស់។
៥) ឧបត្ថម្ភប្រចាំខែ ១ លានរៀល ដល់គ្រួសារទៀតផង។






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]