បរទេស៖ តារាចម្រៀងដ៏ល្បីវ័យ ៦៥ ឆ្នាំ Madonna បានបង្ហាញខ្លួនជាមួយនឹងស្ទីលបែបយុវវ័យ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលចូលរួមក្នុងពិធីជប់លៀងមួយ នៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកាកន្លងទៅនេះ។
ថ្មីៗនេះ តារាចម្រៀង Madonna បានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ នៅពេលដែល បានបង្ហាញពីសកម្មភាពដើរនៅខាងក្រៅសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Milan ដើម្បីទៅពិធីជប់លៀង។
ក្នុងនោះដែរ តារាចម្រៀងដែលជាអ្នកម្តាយកូន៦នាក់រូបនេះ បានលេងស្ទាយ៍យ៉ាងទាន់សម័យ ស្លៀករ៉ូបខ្លី បង្អួតជើងតូចស្រឡូន ពោរពេញដោយភាពសិ.ច.ស៊ី ជាមួយនឹង ស្បែកជើងកវែង ស្រោមដៃស្បែក និង វ៉ែនតាខ្មៅ ការពារពន្លឺថ្ងៃ បង្ហាញពីភាពលេចធ្លោគួរឲ្យសរសើរ ខណៈស្ថិតក្នុងវ័យកាន់តែច្រើនក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]