អារ៉ាប៊ីសាអូឌីត៖ សៀវភៅធ្វើម្ហូបខ្មែរ ឈ្មោះថា «សោយ» បានជាប់ជ័យលាភីជា «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក «Best of the Best Cookbook in The World»។ សៀវភៅនេះ រៀបចំដោយ អ្នកនាង រស់ រតនៈ ដែលគេស្គាល់ថា Chef Nak គឺជាចុងភៅខ្មែរជាស្រ្តីដំបូងគេ ទទួលបានពានរង្វាន់ Gourmand Award ក្នុងវិស័យម្ហូបអាហារពិភពលោក។
ក្នុងនោះផងដែរ អ្នកនាង រស់ រតនៈ ដែលមហាជនភាគច្រើនស្គាល់ថា Chef Nak (ចុងភៅ ណាក់) និងជាម្ចាស់ស្នាដៃនៃសៀវភៅ បានលើកឡើងក្នុងឱកាសទទួលពានរង្វាន់ថា ខ្មែរធ្វើបានហើយ យើងទទួលបានជ័យលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះទៀត អុ្នកនាង ក៏បានបន្ថែមទៀតថា អ្នកនាងមានសេចក្តីសោមនស្សរីករាយ ដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង «សោយ» ជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា «ពានរង្វាន់អូស្ការ» ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ ដូច្នេះដែរ។
ប្រភព៖ ត្នោតខ្មែរ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]