បារាំង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa សមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK មានពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយលោក Frederic Arnault ដែលជាកូនប្រុសអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដោយគេធ្លាប់បានប្រទះឃើញអ្នកទាំងពីរទៅដើរលេងជាមួយគ្នា ឬណាត់ចួបគ្នាញ៉ាំអាហារថែមទៀតផង។

Lisa  និង Frederic Arnault
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa និង Frederic Arnault

បើទោះបីជាគ្មានការបញ្ជាក់ច្បាស់លាស់ណាមួយ ទាក់ទងនឹងទំនាក់ទំនងរបស់អ្នកទាំងពីរ ប៉ុន្តែថ្មីៗនេះ Lisa បានចេញមកឲ្យតម្រុយទំនាក់ទំនងនាងជាមួយលោក Frederic ម្ដងទៀតហើយ ដោយគេបានប្រទះឃើញអ្នកទាំងពីរ ទៅមើលការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ Champions League រវាង Paris Saint-Germain ជាមួយ Newcastle United កាលពីថ្ងៃទី២៨ខែវិច្ឆិកាកន្លងទៅនេះ។

Lisa  ទៅមើលការប្រកួតបាល់ទាត់
Lisa ទៅមើលការប្រកួតបាល់ទាត់
Lisa ទៅមើលការប្រកួតបាល់ទាត់
Lisa ទៅមើលការប្រកួតបាល់ទាត់

ក្នុងនោះ Lisa ពោរពេញដោយស្នាមញញិម ខណៈនាងបានទស្សនាការប្រកួតយ៉ាងជក់ចិត្ត ស្របពេល Frederic បានមកចូលរួមជាមួយបងប្រុសរបស់គេគឺលោក Antoine Arnault ផងដែរ។ យ៉ាងណាមិញ អ្នកទាំងពីរពុំបានអង្គុយកៅអីក្បែរគ្នានោះទេ គឺរាងឃ្លាតពីគ្នាបន្តិច៕

Frederic Arnault ទៅមើលការប្រកួតបាល់ទាត់

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]