ហ្វីលីពីន៖ ពិតជាកក្រើកក្នុងសង្គមសិល្បៈរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីគូស្នេហ៍តារាស្រីប្រុសល្បីឈ្មោះជួរមុខ Kathryn Bernado បានប្រកាសចែកផ្លូវគ្នាជាមួយ លោក Daniel Padilla បន្ទាប់ពីទាក់ទងគ្នាដល់ទៅ១១ឆ្នាំ។
កាលពីថ្ងៃទី៣០ខែវិច្ឆិកាកន្លងទៅ Kathryn Bernado ដែលជាតួអង្គឯកស្រីក្នុងរឿង "ម៉ារ៉ា ក្លារ៉ា" ដែលប្រជាជនខ្មែរធ្លាប់បានទស្សនានោះ បានទម្លាយថានាងនិង Daniel Padilla បានសម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិ និងសូមឲ្យអ្នកគាំទ្រឈប់សួរជីកឬសជីកគល់ពីទំនាក់ទំនងអ្នកទាំងពីរទៀត ខណៈដែលភាគីខាងប្រុសក៏បានប្រកាសបែបនេះដែរ។
ទន្ទឹមនឹងការផ្ទុះព័ត៌មានចែកផ្លូវគ្នានេះ ស្រាប់តែអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍តារាស្រីវ័យក្មេងជំនាន់ក្រោយរបស់ហ្វីលីពីនគឺ Andrea Brillantes ថាអាចជាជនទី៣ក្នុងទំនាក់ទំនងស្នេហារវាង Kathryn និង Daniel ដោយសំអាងលើភ័ស្តុតាងមួយចំនួន ដូចជា Andrea និង Daniel បានទៅកន្លែងតែមួយជាមួយគ្នា នាថ្ងៃតែមួយ ជាច្រើនដង។
យ៉ាងណាមិញ នេះត្រឹមតែជាការសន្និដ្ឋានគ្មានប្រភពជាក់លាក់ប៉ុណ្ណោះ ដោយសារតែមិនទាន់មានភាគីណាមួយចេញមុខមកបកស្រាយនោះឡើយ៕
ប្រភព៖: manilastandard
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]