ស្នេហា៖ ថ្មីៗនេះ ដំណឹងបែកបាក់ស្នេហារបស់តារាសម្ដែងប្រុសស្រីដ៏ល្បីល្បាញនៃប្រទេសហ្វីលីពីនគឺ Kathryn Bernardo និង តារាប្រុស Daniel Ford បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និង មានការឈឺចាប់ជាខ្លាំង ដែលមិននឹកស្មានថាពួកគេឈានដល់ចំណុចនេះ។
គួរបញ្ជាក់ផងដែរថា Daniel និង Kath ចាប់ផ្ដើមស្គាល់គ្នាតាំងពីពួកគេចូលសម្ដែងសិល្បៈដំបូងៗ ក្នុងវ័យជំទង់ៗទើបនឹងពេញកម្លោះក្រមុំ ហើយពួកគេក៏បានស្រឡាញ់គ្នាជាសាធារណៈរហូតមក ដែលអ្នកទាំងពីរទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ ប៉ុន្ដែវាជាដំណឹងដ៏ស្លុតចិត្តដែល Kathniel ប្រកាសបែកគ្នាបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល១១ឆ្នាំ។
ជាក់ស្ដែងតាមរយៈស្នេហាដ៏ផ្អែមល្ហែមរយៈពេល១១ឆ្នាំបានត្រូវបញ្ចប់នេះ យើងអាចទាញយកមេរៀនសំខាន់ៗ១០ចំណុចពីស្នេហាពួកគេមកពិចារណា៖
១. មនុស្សម្នាក់ៗតែងតែប្រែប្រួល មិនថាអ្នកផ្ដល់អ្វីគ្រប់យ៉ាងលះបង់យ៉ាងក៏ដោយ បើគេចង់ចាកចេញ គឹអ្នកមិនអាចស្រោចស្រង់វាបាននោះទេ។
២. ភាពស្មោះត្រង់គឺពិបាករកណាស់ក្នុងជំនាន់នេះ។
៣. ត្រូវច្បាស់លាស់ បើអ្នកចង់បានទំនាក់ទំនងមួយដែលស្ថិតស្ថេរ អ្នកត្រូវតែតាំងចិត្តព្យាយាមរក្សាក្ដីស្រឡាញ់កុំឲ្យផ្លាស់ប្ដូរ។
៤. មុននឹងខាងស្រីចុះចាញ់ គឺនាងបានផ្ដល់ឪកាសឲ្យខាងប្រុសរាប់ភ្លេចហើយ។
៥. ត្រូវនៅជុំវិញមនុស្សដែលត្រឹមត្រូវ ពោលគឺ កុំស្ដាប់សម្ដីមនុស្សចាក់រុក។
៦. ស្រឡាញ់ខ្លួនឯង ផ្ដោតលើគោលដៅខ្លួនឯង ដើម្បីខ្លួនឯង Grow។
៧. វាជាការបាត់បង់របស់គេ បើគេជាអ្នកមានថ្មីមុន។
៨. បើទោះបីជាអ្នកស្ថិតក្នុងស្នេហាអស់រាប់ឆ្នាំជាមួយគ្នាក៏ដោយ ក៏មិនធានាថា បញ្ចប់ទៅដោយក្ដីសុខដែរ។
៩. អ្នកមិនចាំបាច់អង្វរឲ្យគេនៅនោះទេ អ្នកត្រូវតែគិតពីខ្លួនឯងសិន។
១០. មិនមែនគ្រប់ការបែកបាក់ សុទ្ធតែអាក្រក់នោះទេ វាអាចជារឿងល្អសម្រាប់អ្នក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]