កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំ MAMA Awards ក្នុងឆ្នាំ២០២៣នេះ បានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង នៅពេលដែល Seung Kwan ដែលជាសមាជិកក្រុម Seventeen បានរំឮកដល់ Moonbin ដែលបានលាចាកលោកកាលពីពេលកន្លងទៅ។

នៅក្នុងពេលទទួលបានពានរង្វាន់ Seung Kwan បាននិយាយថ្លែងអំណរគុណ និង បាននិយាយថាពាក្យក្នុងចិត្តមួយចំនួនទៅកាន់អ្នកទស្សនា ពិសេសនោះ នៅពេលនិយាយដល់ Moonbin លោកបានរៀបរាប់ទាំងអួលដើមកស្ទើរតែមិនអាចបន្ដបាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Seung Kwan 

ក្រោយពីវីដេអូនេះបានចែកចាយហើយ ធ្វើឲ្យមហាជនគ្រប់គ្នារន្ធត់ចិត្ត ស្រក់ទឹកភ្នែកគ្រប់ៗគ្នា នឹកដល់ Moon Bin ដែលចាកចេញទាំងវ័យក្មេង និងកំពុងតែទទួលបានប្រជាប្រិយភាពផងដែរ។ គួរបញ្ជាក់ផងដែរថា Moon Bin គឺជាសមាជិកក្នុងក្រុម Astro និងជាតារាសម្ដែងដ៏ល្បីល្បាញម្នាក់ផងដែរ ហើយលោកបានបាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ដោយសារជម្ងឺគាំងបេះដូង៕

ប្រភព៖ SBS Stars

video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]