កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន កាន់តែកើននូវភាពល្បីល្បាញមានមុខមាត់លើឆាកអន្តរជាតិ ធ្វើឲ្យបរទេសបានស្គាល់ខ្មែរជាបន្ដបន្ទាប់។ ពិសេស បន្ទាប់ពីបានចូលរួមបង្ហាញមុខនៅក្នុងកម្មវិធីជាច្រើនអមដោយតារាល្បីៗមកពីជុំវិញពិភពលោក យូប៊ីន កាន់តែធ្វើឲ្យខ្មែរមានមោទកភាព។

កញ្ញា ស៊ីន យូប៊ីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះផងដែរ មានប្រភពមួយបានបង្ហើបថា នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ តួឯកស្រីលំដាប់ឯក កញ្ញា ស៊ិន យូប៊ីន នឹងធ្វើដំណើរទៅចូលរួមកម្មវិធី Redsea Film Festival នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក។

កញ្ញា ស៊ីន យូប៊ីន

មិនតែប៉ុណ្ណោះ កម្មវិធីនោះ ចូលរួមដោយតារាហូលីវូដ និងតារាអាស៊ី ដូចជា Sharon stone, Naomi Campbell, Halle berry, Johnny depp, Sofia Vergara, Mai davikah, Leonardo, Apo nattawin, Milephakphu។

Jackie Chan

លើសពីនោះ យើងអាចនិយាយបានថា យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ ធ្វើឲ្យហ្វេនៗមានអារម្មណ៍រំភើបមែនទែន៕

ប្រភព៖ Touch Bopha-Thyda PNN

Johnny Depp
Leonardo Decaprio 
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]