កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងកូរ៉េដ៏ល្បី លោក Song Joong Ki បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន បន្ទាប់ពី បានចេញមកបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមក្នុងកម្មវិធីមួយ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាកន្លងទៅនេះ។ 

Song Joong Ki
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារា​សម្ដែងប្រុសរូបនេះ លេងស្ទាយ៍ដ៏ទាក់ទាញ ពេលចេញមកជាមួយនឹងឈុតសម្លៀកបំពាក់​ពាក់​អាវ​ក្រៅ​វែង ព្រមជាមួយនឹងស្រោមជើងពណ៌ស ហើយសម្រាប់ឈុតសម្លៀកបំពាក់​មួយ ពិតជាបាន​បង្ក​ឱ្យ​មានការ​ពិភាក្សា​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ ពីស្ទាយ៍ថ្មីប្លែកគួរឲ្យចាប់អារម្មណ៍សម្រាប់រូបលោក ទៀតផង។

Song Joong Ki

គួរឲ្យបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលនោះ តារាសម្ដែង លោក Song Joong Ki ក៏ត្រូវបានគេឃើញ នៅឯព្រលានយន្តហោះទីក្រុងសេអ៊ូល ដោយចេញដំណើរទៅកាន់ទីក្រុងហុងកុង ដោយបានបង្ហាញខ្លួនស្លៀក​ពាក់​អាវ​ក្រណាត់​មាន​ស្ទីលបែប​បុរស​ និងបាន​ស្វាគមន៍​អ្នក​រាល់​គ្នា​យ៉ាង​រីករាយ​ មុន​នឹង​ចូល​ទៅ​បន្ទប់​រង់ចាំ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]