កូរ៉េខាងត្បូង៖ មានការសង្ស័យថា Joy ជាសមាជិកក្រុមចម្រៀងនារី Red Velvet បានចែកផ្លូវគ្នាជាមួយគូស្នេហ៍គឺលោក Crush ហើយបន្ទាប់ពីបានឃើញតម្រុយទាំងនេះ។
Joy បានប្រកាសទាក់ទងគ្នាជាផ្លូវការជាមួយលោក Crush ជាតារាចម្រៀងទោល កាលពី២០២១កន្លងទៅ ប៉ុន្តែស្រាប់តែពេលថ្មីៗមកនេះ គេសង្ស័យថាចំណងស្នេហ៍២ឆ្នាំអាចនឹងឈានដល់ផ្លូវបំបែក។
គេសង្ស័យបែបនេះក៏ដោយសារឃើញ Joy បានចុច Unfollow ( ឈប់តាមដាន) Crush នៅលើគណនី Instagram មុនពេល Crush បានបិទគណនីរបស់ខ្លួន។
ទន្ទឹមគ្នានោះ Crush ក៏បានចុច Unlike លើរូបខ្លះរបស់ Joy ផងដែរ ដែលកាន់តែធ្វើឲ្យមហាជនសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរបានឈានមកដល់ទីបញ្ចប់ហើយ តែយ៉ាងណាមិញ នេះត្រឹមជាការសន្និដ្ឋាន ព្រោះភាគីទាំងពីរពុំទាន់ចេញមុខ មកបកស្រាយឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]