អាមេរិក៖ Taylor Swift និង Beyoncé គឺជាតារាចម្រៀងដ៏ល្បីឈ្មោះក្នុងពិភពលោក ដែលទទួលបានប្រជាប្រិយភាពមិនចេះសាបសូន្យ ដោយមិនថាពួកគេធ្វើអ្វីទេ គឺសុទ្ធតែទទួលបានការចាប់អារម្មណ៍ទាំងអស់។

Beyoncé និង Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី៣០ខែវិច្ឆិកាកន្លងទៅនេះ Taylor Swift បានទៅចូលរួមគាំទ្រការចាក់បញ្ចាំងលើកដំបូងនៃភាពយន្តតន្ត្រី "Renaissance" ដែលនិយាយពីការប្រគុំតន្ត្រីរបស់ Beyoncé ផងដែរ ក្រោយពី Beyoncé បានចូលរួមការចាក់បញ្ចាំងលើកដំបូងនៃភាពយន្តបែបតន្ត្រី "The Eras Tour" របស់ Taylor Swift ។

Beyoncé និង Taylor Swift

ក្នុងនោះដែរ គេឃើញថា Taylor បានចូលរួមក្នុងកម្មវិធីនេះ ដោយគ្រងរ៉ូបពណ៌ទឹកប្រាក់បញ្ចេញពន្លឺភ្លឺភ្លេកដូចពេជ្រចរណៃ ជារ៉ូបបែបដៃតូច ឆែកត្រង់ភ្លៅ ព្រមទាំងទម្លាក់សក់វែងមកចំហៀងយ៉ាងស្រស់ស្អាត ខណៈដែល Beyoncé ស្លៀករ៉ូបពណ៌ខ្មៅកអក្សរ V និងឆែកភ្លៅខាងក្រោម ផងដែរ។

 Taylor Swift
 Taylor Swift
 Taylor Swift
Beyoncé 
Beyoncé 

អ្នកទាំងពីរបានចូលរួមថតរូបជាមួយគ្នាយ៉ាងជិតស្និទ្ធ ដែលធ្វើឲ្យអ្នកគាំទ្រទាំងសងខាងមានការសប្បាយចិត្តជាខ្លាំង ព្រោះកំពូលតារាចម្រៀងទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា៕  

Beyoncé និង Taylor Swift

ប្រភព៖: today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]