ថៃ៖ ថ្មីៗនេះ នៅថ្ងៃទី ១ ខែធ្នូ កន្លងទៅនេះ តារាសម្ដែងប្រុស Mark Prin និងភរិយា Kimberley បានចូលរួមជាសាធារណៈ ក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាលើស្វ័យប្រកាស របស់ស្ថានីយ៍ CH3 ។
ខណៈដែលភ្លាមៗនោះ ការបង្ហាញខ្លួនរបស់ប្ដីប្រពន្ធមួយគូនេះ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជន ព្រោះ នេះជាលើកដំបូងដែលអ្នកទាំងពីរបានចេញមកបង្ហាញខ្លួន បន្ទាប់ពីការរៀបចំពិធីមង្គលការដ៏ធំរបស់ពួកគេ កាលពីថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅ។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះ លោក Mark Prin និងភរិយា Kimberley បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏លេចធ្លោរបស់អ្នកទាំងពីរ បើទោះបីជា បានស្លៀកតែសំលៀកបំពាក់សាមញ្ញក៏ដោយ ជាពិសេស ក៏មិនភ្លេចបញ្ចេញឲ្យឃើញស្នាមញញឹមដ៏រីករាយរបស់ពួកគេ ពេលបានជួបអ្នកគាំទ្របន្ទាប់ពីរៀបការរួចហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]