ភ្នំពេញ៖ នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុន Hyundai Camko Motor Company បានទទួលស្វាគមន៍ការធ្វើដំណើរដ៏អស្ចារ្យឆ្លងកាត់អាស៊ានរបស់ក្រុម IONIQ 5 ASEAN Tour ឆ្នាំ2023 ហើយពួកគេបានមកដល់ចំណតឈប់ នៅអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ សាខាព្រះមុនីវង្ស  ដើម្បីចូលរួមសន្និសីទសារព័ត៌មាន ចែករំលែកអំពីបទពិសោធន៍ដំណើរផ្សងព្រេងជាមួយIONIQ 5 និងបក់ទង់ចេញដំណើរឆ្ពោះទៅកាន់គោលដៅចុងក្រោយរបស់ពួកគេនៅប្រទេសវៀតណាម។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Hyundai បានចាប់ផ្តើម IONIQ 5 ASEAN Tour ឆ្នាំ2023 ពីសិង្ហបុរី ឆ្លងកាត់ប្រទេសអាស៊ានចំនួន5ប្រទេស ទៅកាន់ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម។  នៅសប្តាហ៍នេះ ពួកគេបានមកដល់ប្រទេសកម្ពុជាទាំងសប្បាយរីករាយ បន្ទាប់ពីធ្វើដំណើរលើសពី 3,000 គីឡូម៉ែត្រ។ អ្នកចូលរួមដំណើរផ្សងព្រេងទាំងអស់បានឆ្លងកាត់ប្រទេសជាច្រើន ដោយមិនបារម្ភអំពីសមត្ថភាពរបស់រថយន្តអគ្គិសនី IONIQ 5 និងមានភាពងាយស្រួលដោយសារមានស្ថានីយសាកអគ្គីសនីពាសពេញប្រទេសដែលពួកគេបានឆ្លងកាត់។ 

រូបភាព
រូបភាព

សូម្បីតែនៅប្រទេសកម្ពុជាក៏ពួកគេអាចបញ្ចូលអគ្គីសនីរថយន្តបានដោយរលូនមិនមានបញ្ហាអ្វីទ្បើយ។ តាមរយៈដំណើរផ្សងព្រេងនេះ ពួកគេពិតជាបង្ហាញអោយយើងឃើញនូវភាពជឿទុកចិត្ត និងសមត្ថភាពបើកបរផ្លូវឆ្ងាយរបស់Hyundai IONIQ 5 ថែមទាំងបានលុបបំបាត់ការសង្ស័យ និងការព្រួយបារម្ភរបស់អ្នកប្រើប្រាស់រថយន្តEV ជាពិសេសនៅក្នុងប្រទេសកម្ពុជា។

រូបភាព

ក្រុមIONIQ 5 ASEAN Tour បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក Brian Ko ដែលជានាយកប្រតិបត្តិ និង ប្រធានក្រុមហ៊ុន Hyundai Camko Motor ប្រចាំប្រទេសកម្ពុជា។  ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកបានសង្កត់ធ្ងន់យ៉ាងមុតមាំថា៖ នេះគឺជាពេលវេលាដែលមិនអាចបំភ្លេចបាននៃដំណើរផ្សងព្រេងរបស់រថយន្តអគ្គីសនី IONIQ 5 ដែលសមជាមួយនឹងប្រធានបទ " ទៅឆ្ងាយដោយគ្មានការព្រួយបារម្ភ"។ ដំណើរផ្សងព្រេងនេះពិតជាលុបបំបាត់នូវរាល់ចម្ងល់របស់អ្នកគ្រប់គ្នាអំពីរថយន្ត EV។

រូបភាព

  ពួកគេក៏មានភ្ញៀវពិសេសចូលរួមផងដែរ គឺលោក Fitra Eri ជាអ្នកជំនាញខាងរថយន្តមកពីប្រទេសឥណ្ឌូនេស៊ី ដែលបានចូលរួមការធ្វើដំណើរនេះជាមួយក្រុមហ៊ុន Hyundai ពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបញ្ចេញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍ពីការធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា។

រូបភាព

ក្នុងវគ្គសំនួរ ចម្លើយ លោក Brian Ko បានបង្ហាញពីទស្សនវិស័យរបស់លោកអំពីទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជានាពេលអនាគតផងដែរ។ រីឯ លោក Wooin Lee ជាជំនួយការអ្នកគ្រប់គ្រងទូទៅនៃHyundai Motor ASEAN ក៏បានចែករំលែកអំពីភាពជឿទុកចិត្តបាននៃរថយន្តIONIQ 5 ដោយថាមពលអគ្គីសនីរបស់រថយន្តHyundaiមួយនេះ អាចមានប្រសិទ្ធភាព និងសម្ថភាពបើកបរបានចម្ងាយលើសពី 450គីឡូម៉ែត្រ គ្រាន់តែសាកមួយពេញ។

រូបភាព
រូបភាព

បន្ទាប់ពីសន្និសីទសារព័ត៌មាន ក្រុមហ៊ុនHyundai Camko Motor Cambodia បានធ្វើការបក់ទង់ ហើយក្រុម IONIQ 5 ASEAN Tour ឆ្នាំ2023 ក៏ចាប់ផ្តើមចេញដំណើរទៅកាន់ចំណតចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

ពួកយើងជូនពរអោយអ្នកចូលរួមទាំងអស់ក្នុងដំណើរផ្សងព្រេងជាមួយ IONIQ 5 ប្រកបដោយភាពរីករាយ សំណាងល្អ និងដល់ចំណតចុងក្រោយនៅប្រទេសវៀតណាមដោយសុវត្ថិភាព៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]