កូរ៉េខាងត្បូង៖ អតីតបេក្ខនារីចូលប្រឡងបវរកញ្ញា Miss Korea ឆ្នាំ២០២២ បានទម្លាយថា មានគេសរសើរថានាងមុខដូចតារាចម្រៀង Jennie មកពីក្រុម BLACKPINK ច្រើនណាស់។
ពិតណាស់ Jennie មិនត្រឹមតែជាតារាចម្រៀងលំដាប់របស់កូរ៉េនោះឡើយ តែក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ដោយមានឱកាសបានសម្ដែងនៅកម្មវិធី Coachella ជាមួយសមាជិក BLACKPINK ដទៃ ក៏ដូចជាជាទូតសុឆន្ទៈធំរបស់ប្រេនម៉ាក Chanel ផងដែរ។
ទន្ទឹមនឹងការចាប់អារម្មណ៍លើរូបនាង ក៏មានអ្នកគាំទ្រជាច្រើនគិតថាកញ្ញា Yoo Si Eun ដែលជាអតីតបេក្ខនារី Miss Korea ជាប់លំដាប់រងលេខ២ ប្រចាំឲ្យទីក្រុងសេអ៊ូល មានមុខមាត់ស្រដៀងនឹង Jennie ខណៈដែលសាមីខ្លួន ក៏បានបង្ហើបដែរថា នាងតែងតែត្រូវគេថាមានមុខមាត់ស្រដៀងនឹង Jennie ហើយបើយោងតាមរយៈរូបថតជាច្រើនរបស់នាង គឺបិតជាមានប្លង់ខ្លះមុខស្រដៀងនឹង Jennie ពិតមែន។
គួរបញ្ជាក់ផងដែរថា កញ្ញា Yoo Si Eun ក៏នឹងបង្ហាញមុខជាបេក្ខជនម្នាក់ក្នុងកម្មវិធី Single's Inferno រដូវកាលទី៣ផងដែរ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]