ថៃ៖ គឺជាគូស្វាមីភរិយាដ៏ពេញនិយមមួយ សម្រាប់តារាសម្ដែងស្រី Gypsy Keerati និងស្វាមីបរទេស លោក Nicholas ដែលបន្ទាប់ពីបានដឹកដៃគ្នាចូលរោងការរួចមក គឺកាន់តែមានសុភមង្គល ដោយបានចេញមកបង្ហាញនូវសកម្មភាពដ៏ផ្អែមល្ហែម បង្ហាញពីក្ដីសុខរបស់ពួកគេ នៅក្នុងជីវិតគ្រួសារ។
ដោយឡែក ថ្មីៗនេះ គូស្វាមីភរិយាមួយគូនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានចេញមកលេងហ្គេមជាមួយគ្នា ដោយបានជ្រើសរើសសំណួរជាច្រើនសួរគ្នាទៅវិញទៅមក។ តែអ្វីដែលបានធ្វើឲ្យ ហ្វេនៗកាន់តែយកចិត្តទុកដាក់បំផុតនោះគឺ នៅពេលដែលមានសំណួរសួរ ថាតើធ្លាប់មានសង្សារប៉ុន្មាននាក់។
ភ្លាមៗនោះដែរ ខាងស្វាមីរបស់តារាស្រី Gypsy បានឆ្លើយថា មាន ៤ នាក់ ខណៈដែលតារាស្រីរូបនេះ បានបង្ហើបប្រាប់ថា រូបនាងធ្លាប់មានមិត្តប្រុសរហូតទៅដល់ ១៣ នាក់ រួមទាំងបង្ហាញទឹកមុខសើច រហូតដល់ខាងស្វាមីនាង ហាក់ដូចភ្ញាក់ផ្អើលនិងលាន់មាត់ថា នាងមានច្រើនណាស់ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]