ថៃ៖ ប្រទេសថៃគ្រោងនឹងកំណត់ឡើងវិញ នូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួនគឺ «Songkran» ទៅជាពិធីបុណ្យពិភពលោក «World Water Festival» ឬជា «The Songkran Phenomenon» ដែលនឹងប្រារព្ធក្នុងខែមេសា មួយខែពេញ។
ជាមួយនឹងទំហំទឹកប្រាក់ចំនួន ៥.១៦៤ ពាន់លានបាត (ប្រមាណ ១៤៨លានដុល្លារ) គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើង ដើម្បីជំរុញទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នេះបើតាមប្រសាសន៍អ្នកនាំពាក្យ ប្រធានគណបក្សភឿថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអស់រយៈពេលជាច្រើនឆ្នាំ សង្ក្រាន្តថៃបានប្រារព្ធរយៈពេលបីថ្ងៃ ប៉ុន្តែព្រឹត្តិការណ៍ឆ្នាំក្រោយនេះ នឹងមានរយៈពេលពេញមួយខែនៃខែមេសា។ ពិធីបុណ្យនឹងប្រព្រឹត្តទៅនៅទូទាំង ៧៧ ខេត្តនៃប្រទេសថៃ ដោយពិធីប្រារព្ធទូទាំងប្រទេសជាបន្តបន្ទាប់។
ពិធីបុណ្យនេះត្រូវបានគេរំពឹងថា នឹងមានកម្មវិធី ប្រមាណ ១ម៉ឺនកន្លែងផ្សេងៗគ្នា នឹងបង្កើតប្រាក់ចំណូលប្រហែល ៣៥ ពាន់លានបាត ដែលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចច្នៃរបស់ប្រទេសថៃដូច្នេះដែរ៕
ប្រភព៖ bnn.network
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]