ភ្នំពេញ៖ បើយោងតាមផេករបស់ លោកស្រី ទ្រី ដាណា បានធ្វើការផ្សាយផ្ទាល់ បានឱ្យដឹងថា លោកស្រី និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីចូលរោងជ័យយ៉ាង​អធឹកអធ័ម នាថ្ងៃទី ០២ ខែធ្នូ នេះ។​

តាមរយៈរូបភាពដែលបានផ្តិតចេញពី ការផ្សាយផ្ទាល់នោះ ធ្បើឱ្យគេមើលឃើញថា ក្នុងថ្ងៃចូលរោងជ័យ របស់លោកស្រី មានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាអ្នកមានមុខមាត់យ៉ាងកុះករ ក្នុងការធ្វើសាក្ខីភាព នៃអនាគតគូស្វាមីភរិយាមួយគូនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ លោកស្រី ទ្រី ដាណា បានគ្រង​ក្នុង​ឈុតរៀបការកូនក្រមុំ ​ប្រពៃណី ធ្វើឲ្យមើលឃើញ សមសួន ថ្លៃថ្នូរ ជាមួយនឹងស្នាមញញឹមដ៏ផ្អែមល្ហែម ដែល​ពោរពេញ​ទៅ​ដោយ​ ភាព​សប្បាយ​រីក​រាយ​ ក្នុងថ្ងៃដ៏មានសុភមង្គល។

ទន្ទឹមនឹងនេះដែលបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលលោកស្រី បានក្លាយជាកូនក្រមុំ ដែលបានរៀបការជាមួយមនុស្សស្រលាញ់ដូច្នេះផងដែរ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]