កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងល្បីឈ្មោះ BLACKPINK តែងតែក្លាយជាចំណុចចាប់អារម្មណ៍ពីសំណាក់មហាជន មិនថាសកម្មភាពនៅលើឆាកឬក្រោយឆាក។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី២ខែធ្នូកន្លងទៅនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើ Jennie ដោយបានឃើញថានាងបានចំណាយពេលប្រារព្ធថ្ងៃខួបកំណើតជាមួយ តារាសម្ដែងប្រុស Lee Joo Hyung ។

 Lee Joo Hyung

ក្នុងនោះ Jennie ថែមទាំងបានបង្ហោះរូបភាពជាមួយតារាសម្ដែងប្រុសរូបនេះអមជាមួយពាក្យថា "រីករាយថ្ងៃខួបកំណើត មិត្តភក្តិដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ។ ថ្ងៃនេះជាថ្ងៃដែលខ្ញុំសប្បាយចិត្តខ្លាំងបំផុត។" ដែលបានបញ្ជាក់ថា នាងនិង Joo Hyung គ្រាន់តែជាមិត្តជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ។

ការបង្ហោះ​​​របស់ Jennie

Jennie ក៏បានថតរូបក៏ដូចជាចំណាយពេលនៅជាមួយ Lee Joo Hyung កាលពីថ្ងៃខួបកំណើតរបស់គេនៅឆ្នាំមុនផងដែរ ដែលបញ្ជាក់ថាអ្នកទាំងពីរ នៅតែរក្សាទំនាក់ទំនងបានល្អ៕

Jennie ជាមួយ Lee Joo Hyung
Jennie ជាមួយ Lee Joo Hyung
Jennie ជាមួយ Lee Joo Hyung

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]