កម្សាន្ត៖ ជាការពិតណាស់ កាលពីម្សិលមិញនេះ គឺជាថ្ងៃសិរីមង្គលចូលរោងរៀបអាពាហ៍ពិពាហ៍របស់ អ្នកនាង ទ្រី ដាណា ដែលជាអ្នកជំនួញស្រីដ៏ពូកែ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គម។ ជាពិសេស គេបានចាប់អារម្មណ៍ទៅកាន់ភ្ញៀវកិត្តិយសដែលចូលរួមពិធីមង្គលការ ដែលចូលរួមសុទ្ធតែអ្នកជំនួញធំៗ និង តារាៗល្បីជាច្រើននាក់។

ក្រឡេកមកមើលលោក សេង មង្គល ដែលជាតាមពាក្យចចាមអារាមពីមុនថា ជាគូស្នេហ៍របស់អ្នកនាង ទ្រី ដាណា ក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ លើសពីនោះ មហាជនបង្វែរចំណាប់អារម្មណ៍ជាខ្លាំងមកលើរូបលោក ដោយសារតែគេធ្លាប់គិតថា លោក និង កូនក្រមុំរូបនេះ ទាក់ទងស្នេហាគ្នា។

មិនតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបសង្ហា ថែមទាំងបានថតរូបជាមួយកូនកម្លោះកូនក្រមុំ និង បានសរសេរសារជូនពរថា ថ្ងៃនេះចូលរួមពិធីមង្គលជ័យរបស់ចែ សូមជូនពរចែនិងស្វាមី ជួបតែសេចក្តីសុខ សុខសុភមង្គល និង ស្រលាញ់គ្នាដល់ចាស់កោងខ្នង៕
ប្រភព៖ Seng Mongkul សេង មង្គល






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]