ថៃ៖ អាចនិយាយបាន គឺជាសកម្មភាពដ៏ផ្អែមល្ហែម ដែលបានកើតឡើងសាជាថ្មី ពីដៃគូដ៏ស្និទ្ធស្នាលរវាង តារាប្រុស លោក Tono និង តារាស្រី Nycha ដែលបានដឹកដៃគ្នា ចូលរួមពិធីមង្គលការរបស់មិត្តសម្លាញ់ ដែលមានការរៀបចំឡើងយ៉ាងកក់ក្ដៅ។
នៅក្នុងកម្មវិធីមង្គលមួយនេះដែរ តារាប្រុស លោក Tono បានបង្ហាញខ្លួនជាមួយនឹងតារាស្រី Nycha ពោរពេញដោយភាពស្និទ្ធស្នាល ដើម្បីអបអរសាទរមិត្តជាទីស្រឡាញ់របស់ខ្លួន ខណៈដែលហ្វេនៗបានមើលឃើញ ពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ រហូតមានការត្រេកអរ និងទន្ទឹងរង់ចាំពីដំណឹងល្អ ក្នុងពេលឆាប់ៗនេះ។
លើសពីនេះ នៅលើ Instagram របស់ តារាស្រី Nycha ក៏បានបង្ហោះរូបថតផ្អែមល្ហែមជាមួយ Tono ផងដែរ ជាមួយនឹងរូបភាពក្នុងបរិយាកាសមង្គលការមិត្តភក្តិ ដែលពោរពេញដោយក្ដីសុខយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]