កម្សាន្ត៖ កាលពីពេលថ្មីៗនេះ គូស្នេហ៍ដែលជាតារាហ្វីលីពីន ដ៏ល្បីល្បាញ តារាស្រី Kath និង Daniel បានប្រកាសដំណឹងបែកបាក់ស្នេហារយៈពេល១១ឆ្នាំរបស់ពួកគេ ដែលក្រោយមកខាងប្រុសក៏បានប្រកាសទំនាក់ទំនងស្នេហាជាតារាស្រីវ័យក្មេង ឈ្មោះ Andrea ធ្វើឲ្យហ្វេនៗមានការខឹងសម្បារ ចោទប្រកាន់ថានាងជាជនទី៣។

Kath និង Daniel
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនទុកឲ្យអ្នកលេងបណ្ដាញសង្គមវាយប្រហារយូរ Daniel ក៏បានចេញមុខនិយាយការពារទៅកាន់គូស្នេហ៍ថ្មីរបស់ខ្លួនថា វាមិនមែនជាកំហុសរបស់ Andrea នោះទេ លោកបានចែកផ្លូវគ្នាជាមួយនឹង Kathryn មុននឹងបង្កើតទំនាក់ទំនងស្នេហាជាមួយសង្សារថ្មី។

Kath និង Daniel

បើទោះបីជាយ៉ាងណា មហាជនហាក់ដូចជាមិនស្ងប់ចិត្ត មិនសប្បាយចិត្ត នឹងការបកស្រាយរបស់ Daniel នោះឡើយ ពួកគេនៅតែចោទប្រកាន់អ្នកថ្មីថា នាងជាដើមហេតុធ្វើឲ្យ គូស្នេហ៍ Kathniel បែកគ្នាដ៏ដែល។ ទន្ទឹមនឹងនោះ Andrea មិនសុខចិត្តនោះទេ នាងក៏បានចេញមុខមកនិយាយបញ្ជាក់ថា ខ្លួនមិនមែនជាអ្នកខុស ដោយនាងបានសរសេរថា ចាស! Daniel និងខ្ញុំពិតជាមានទំនាក់ទំនងស្នេហាជាសម្ងាត់ពីមុនមក ហើយរឿងសំខាន់ដែលត្រូវគ្រប់គ្នាត្រូវដឹង គឺថា Daniel និង Kath បានចែកផ្លូវគ្នារួចហើយ មុនពេលពួកយើងចាប់ផ្តើមស្នេហា។

Kath និង Daniel

ដូច្នេះការដែល Daniel និយាយថាខ្ញុំគ្មានកំហុស គឺត្រឹមត្រូវណាស់ ព្រោះខ្ញុំពិតជាមិនបានធ្វើអីខុសមែន។ លើសពីនេះយើងកំពុងគិតគ្នាពីអំពីស្ថានភាព ហើយសម្រេចចិត្តបើកចំហរអំពីទំនាក់ទំនងរបស់យើងជាសាធារណៈតែម្ដង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់អាចយល់បានថា យើងជាមនុស្សធម្មតាដែលមានសេចក្តីស្រឡាញ់ និង ស្វែងរកសុភមង្គលដោយមិនចាំបាច់ជាន់ជើងនរណាម្នាក់។ បន្ថែមពីលើនេះ ខ្ញុំសង្ឃឹមថា មិនថា Kath ឬ Daniel គឺអាចឆាប់សះស្បើយពីរឿងនេះហើយដើរទៅមុខបន្ត៕

ប្រភព៖ វចនា-Vachana

 Andrea
Daniel និង Andrea
Daniel និង Andrea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]