ភ្នំពេញ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា និង CheckinMe ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធនធានមនុស្សដ៏ទំនើបក្នុងស្រុក បានចាប់ដៃគ្នាក្នុងភាពជាដៃគូក្នុងគោលបំណងធ្វើបដិវត្តន៍ និងឌីជីថលនីយកម្មលើប្រព័ន្ធធនធានមនុស្សនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានសហការរៀបចំសិក្ខាសាលា "HR Go Digital" ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ នៅទន្លេបាសាក់ II ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសិក្ខាសាលា "HR Go Digital" មានការចូលរួមយ៉ាងច្រើនលើសលប់នៃអ្នកចូលរួមជាង 100 នាក់ ដែលមានតួនាទីជាច្រើនដូចជា អ្នកគ្រប់គ្រងធនធានមនុស្ស ម្ចាស់អាជីវកម្ម ក្រុមហ៊ុន Start-up អ្នកគ្រប់គ្រងប្រតិបត្តិការ និងអ្នកគ្រប់គ្រងផ្នែកលក់។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្មប៉ុណ្តោះទេ ថែមទាំងផ្តល់នូវការយល់ដឹងដ៏មានតម្លៃខាងផ្នែកឌីជីថលនីយកម្មនៃការគ្រប់គ្រងធនធានមនុស្សផងដែរ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart និង CheckinMe បានបង្កើតភាពជាដៃគូជាផ្លូវការជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)។ MoU នេះត្រូវបានចុះហត្ថលេខាដោយលោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart និងលោក ឡី កំថូង នាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងដើម្បីនាំមកនូវវឌ្ឍនភាពដ៏សំខាន់ដល់វិស័យធនធានមនុស្សនៅកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មគ្រប់ទំហំ។
នៅក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីសំណាក់វាគ្មិនល្បីៗរួមមាន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន, អ្នកស្រី ឃុន ពិសី ស្ថាបនិកក្រុមហ៊ុន Workingna និងលោក សូ សាវឿន ស្ថាបនិក Eagle Sales Coach បានក៏បានចូលរួមធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទ ធនធានមនុស្សបែបឌីជីថល និងអត្ថប្រយោជន៍ នៅក្នុងយុគសម័យប្រកួតប្រជែង និងឌីជីថល។ វាគ្មិនកិត្តិយសបានចែករំលែកនូវជំនាញ និងបទពិសោធន៍របស់ពួកគាត់ ក្នុងការផ្លាស់ប្តូរ និងឌីជីថលនីយកម្មលើដំណើរការធនធានមនុស្ស ការបង្កើនប្រសិទ្ធភាពការងារនៃអង្គភាពទាំងមូល។
ក្រុមហ៊ុន Smart ត្រូវបានគេស្គាល់ច្បាស់ពីប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី និងឌីជីថល ចាត់ទុកភាពជាដៃគូនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីទាញយកសក្តានុពលនៃដំណោះស្រាយធនធានមនុស្សដែលជំរុញដោយបច្ចេកវិទ្យា។ តាមរយៈការសហការជាមួយ CheckinMe ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់ជាឧបករណ៍សម្រាប់ផ្នែកធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់ ក្រុមហ៊ុន Smart មានគោលបំណងពន្លឿនការទទួលយកការអនុវត្តធនធានមនុស្សបែបឌីជីថលនៅទូទាំងប្រទេស ដោយជំរុញឱ្យមានផលិតភាព និងការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់អាជីវកម្មកម្ពុជា។
លោកស្រី Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ CheckinMe ដោយសារយើងជឿជាក់យ៉ាងមុតមាំលើឥទ្ធិពលវិជ្ជមាន នៃដំណោះស្រាយបែបឌីជីថល។ សិក្ខាសាលានេះបង្ហាញពីការបើកទំព័រថ្មី សម្រាប់វិស័យធនធានមនុស្សនៅកម្ពុជាតាមរយៈបច្ចេកវិទ្យាដែលជំរុញប្រសិទ្ធភាព សម្រួលដល់ដំណើរការ និងជួយជំរុញអាជីវកម្មឱ្យកាន់តែមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។
លោក ឡី កំថូង នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe បានសម្តែងនូវក្តីរីករាយដោយមានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart និងរួមបញ្ចូលគ្នានូវជំនាញរបស់យើងដើម្បីធ្វើបដិវត្តន៍លើផ្នែកធនធានមនុស្សនៅកម្ពុជា។ ដំណោះស្រាយដ៏ទំនើបរបស់យើងនឹងជួយឱ្យអាជីវកម្មមានភាពប្រសើរឡើងលើដំណើរការធនធានមនុស្សរបស់អាជីវកម្ម ធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងបុគ្គលិកដែលមានទេពកោសល្យ បង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់អង្គភាពទាំងមូល។"
ភាពជាដៃគូរបស់ Smart និង CheckinMe បង្ហាញតាមរយៈភាពជោគជ័យនៃសិក្ខាសាលា "HR Go Digital" ដែលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរធនធានមនុស្សទៅកាន់ឌីជីថលនៅកម្ពុជា។ ជាមួយនឹងចក្ខុវិស័យរួមគ្នានៃការផ្តល់អំណាចដល់អាជីវកម្មតាមរយៈបច្ចេកវិទ្យាធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត កិច្ចសហការនេះចង្អុលបង្ហាញផ្លូវដល់អង្គភាពអំពីដំណើរការ និងការរីកចម្រើនលើផ្នែកធនធានមនុស្សក្នុងយុគសម័យឌីជីថល។
សម្រាប់ការសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងដំណោះស្រាយថ្មីផ្នែកធនធានមនុស្សឌីជីថល សូមទំនាក់ទំនង៖ នាយកដ្ឋានទំនាក់ទំនងសាជីវកម្ម Smart ទូរស័ព្ទ៖ +855 10 202 888 Email: [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]