ថៃ៖ បើទោះបីជា មិនសូវបានបង្ហាញរូបភាពជាមួយគ្នាច្រើន នៅលើបណ្ដាញសង្គមក៏ពិតមែន តែសម្រាប់តារាសម្ដែងប្រុស លោក Mario និងមិត្តស្រី Junji នៅតែមានក្ដីសុខ និងផ្អែមល្ហែមនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ ខណៈដែលហ្វេនៗជាច្រើនបានឃើញ រាល់ពេលមានឱកាសជួបជុំគ្នា។
ជាក់ស្ដែង ថ្មីៗនេះ នៅក្នុងឱកាសខួបកំណើតរបស់តារាសម្ដែងប្រុស លោក Mario ក្នុងឆ្នាំនេះវិញ រូបលោក ត្រូវបានគូស្នេហ៍បណ្ដូលចិត្ត បានចេញមកបង្ហោះរូបភាពគូយ៉ាងផ្អែមល្ហែមជាមួយគ្នា រួមទាំងមានសារ នៅលើបណ្ដាញសង្គម ដើម្បីជូនពរដល់រូបលោក ដោយនៅក្នុងនោះ នាងបានរៀបរាប់ថា៖
ជាមួយគ្នានេះដែរ ហ្វេនជាច្រើន ក៏បានចូលរួមអបអរ និងជូនពរថ្ងៃកំណើតដល់តារាប្រុសរូបនេះ ក៏ដូចជូនពរចំពោះស្នេហាដ៏ផ្អែមល្ហែមរវាងលោក និងគូស្នេហ៍ឲ្យកាន់តែមានក្ដីសុខ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]