ភ្នំពេញ៖ កន្លងមកប្រិយមិត្ត ដែលនិយមតាមដានសង្គមសិល្បៈ ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយ ពីពិធីការិនីពូកែវោហារស័ព្ទ ពេជ្រ ស្រីរ័ត្ន ដែលត្រូវជាបងស្រីបង្កើតកញ្ញា ជីជី។ ហើយតារារូបនេះ ត្រូវបានគេស្គាល់ជាពិធីការិនីមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។

ទន្ទឹមនឹងទទួលបានឈ្មោះល្បីល្បាញលើវិថីសិល្បៈ មួយរយៈមុន គេចាប់អារម្មណ៍ឃើញថា ពេជ្រ ស្រីរ័ត្ន ក៏បានស្ងាត់ពីការងារផងដែរ។ ប៉ុន្តែថ្មីៗនេះ នាងក៏បានងាកមកចូលសិល្បៈវិញ ហើយគេកត់សម្គាល់ឃើញថា តារារូបនេះទទួលបានការងារច្រើនមិនចាញ់ពេលមុនៗឡើយ។

លើសពីនេះទៅទៀត បន្ទាប់ពីបង្ហាញមុខលើវិស័យសិល្បៈ គេឃើញថាសម្រស់របស់ពិធីការិនី ពេជ្រ ស្រីរ័ត្ន នៅតែស្រស់ស្អាត ក្មេងដដែល។ ជាពិសេស បើក្រឡេកមើលការតុបតែងខ្លួនចូលរួមក្មវិធីម្ដងៗ មើលទៅពិតជាទាក់ទាញ ហើយលេចធ្លោគ្រប់ជ្រុងតែម្ដង៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]