កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាស្គាល់នារីរបាំគ្រប់ទម្រង់ Sokea Kimleang ដែលមានគណនីបណ្ដាញសង្គមឈ្មោះ Kon Ant បានកំពុងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។ មិនថាតែសម្រស់ មិនថាតែខាងរាំរបាំនោះទេ តារាស្រីរូបនេះ ធ្វើបានល្អទាំងអស់ ពិសេស នាងតែងតែលើកតម្កើងវប្បធម៌ខ្មែរផ្សព្វផ្សាយជានិច្ច។

Sokea Kimleang
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ មានគណនីហ្វេសប៊ុកមួយបានចេញមុខមកសរសើរ និង មានការអរគុណទៅកាន់ Kon Ant ដែលនាងតែងតែជួយលើកស្ទួយវប្បធម៌ខ្មែរតាមសមត្ថភាពដែលខ្លួនធ្វើបានយ៉ាងល្អ ធ្វើឲ្យបរទេសមានការចាប់អារម្មណ៍ហើយចង់ស្គាល់ខ្មែរកាន់តែច្រើន។

Sokea Kimleang

នៅក្នុងនោះគេបានសរសើរថា Sokea Kimleang ប្អូនស្រីជានាដការីមួយរូបដែលបានឆ្លងកាត់និងបញ្ចប់ការសិក្សាពីសាលាត្រឹមត្រូវ និង ជាតារាមួយដួងដែលបានផ្សព្វផ្សាយវប្បធម៍ខ្មែរចេញមកបានគ្រប់ទម្រង់ មានភាពទាក់ទាញបំផុត និង ឥតខ្ចោះ។

Sokea Kimleang

ប្អូនបានជំរុញចិត្តប្រជាជនខ្មែរគ្រប់ស្រទាប់ ជាពិសេសយុវជនខ្មែរឲមានមោទនភាពជាខ្លាំង និង ពុះកញ្ជ្រោលក្នុងការគាំទ្រ ស្រលាញ់ និង លើកស្ទួយវប្បធម៍ជាតិខ្លួនឡើងវិញ។ ដោយសារប្អូនលើកឡើងពីទំរង់របាំបូរាណនីមួយៗ ទើបយុវជនខ្មែរយើងមួយចំនួន បានភ្ញាក់ខ្លួនស្គាល់ពីអ្វីដែលជារបស់ជាតិខ្លួន ដែលធ្លាប់តែច្រលំថាជារបស់គេ ។

Sokea Kimleang

ស្នាដៃរបស់ប្អូនមួយចំនួនបានក្លាយជាភស្តុតាងបន្សល់ទុកដល់ក្មេងជំនាន់ក្រោយរាប់រយឆ្នាំ មិនឲមានការភាន់ច្រលំជាមួយអ្នកជិតខាង បែងចែកដាច់ស្រឡះពីអ្វីដែលជារចនាបថខ្មែរ និងអ្វីដែលគេបានចំលងកែបន្លំយកទៅ ព្រោះប្អូនបានឆ្លងកាត់សាលា ឆ្លងកាត់ការពិនិត្យ និងសិក្សាច្បាស់លាស់អំពីអ្វីដែលប្អូននឹងយកមកបង្ហាញ។ ប្អូនបានធ្វើឲយើងដឹងថាជនជាតិយើងច្រើនណាស់ ដែលបានភ្លេច ដែលមិនបានដឹង រឺបានបំភ្លេចអ្វីដែលជារបស់ខ្លួន ចាប់យករបស់គេ និងច្រលំថាជារបស់គេទាំងដែលគេលួចចំលងពីខ្លួនវិញទេនោះ។

Sokea Kimleang

តំណាងឲប្រជាជនខ្មែរ និង យុវជនខ្មែរគ្រប់រូប សូមអរគុណដល់ប្អូនស្រី និងក្រុមការងារ ក្នុងការខិតខំបង្កើតស្នាដៃជាច្រើនកន្លងមក។ សូមប្អូនស្រីបន្តធ្វើ និង រក្សាតំលៃនៃវប្បធម៍ជាតិយើង៕

ប្រភព៖ Jey - Mr. P o p e y e

Sokea Kimleang
Sokea Kimleang
Sokea Kimleang
Sokea Kimleang
Sokea Kimleang
Sokea Kimleang
Sokea Kimleang
Sokea Kimleang
Sokea Kimleang
Sokea Kimleang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]