ភ្នំពេញ៖ ក្រៅពីជា​អ្នក​ចម្រៀង​ដ៏​មាន​ទេព​កោសល្យ​ម្នាក់ អ្នកគាំទ្រប្រហែលជាមិនទាន់ដឹងទេថា អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាភរិយា​ដ៏​ល្អ​ម្នាក់​ដែលអាចធ្វើឱ្យស្វាមីស្រឡាញ់ងប់ងុលផងដែរ។  ទោះបីជាការងារសិល្បៈរបស់អ្នកនាងមមាញឹកយ៉ាងខ្លាំងក៏ដោយ អ្នកនាងនៅតែមើលទៅពោរពេញដោយថាមពលវិជ្ជមាន និងរីករាយគ្រប់ពេល ហើយនេះក៏ព្រោះតែមានគ្រួសារនៅពីក្រោយ។ ថ្មីៗនេះ អ្នកនាងទើបតែទម្លាយអាថ៌កំបាំងទាក់ទងនឹងគ្រួសារជាទីស្រឡាញ់របស់អ្នកនាង ដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង។

អ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា “កម្លាំងចិត្តដ៏ធំបំផុតរបស់ខ្ញុំ គឺគ្រួសារ! ហើយនេះជាមូលហេតុដែលខ្ញុំតែងតែព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បីនាំយកនូវសុភមង្គលជូនស្វាមី និងកូនប្រុសរបស់ខ្ញុំ។ សូមកុំ​គិត​ថា​ការធ្វើ​ជា​អ្នក​សិល្បៈ​ធ្វើឱ្យខ្ញុំរវល់រហូតមិនអាចមានពេលវេលាសម្រាប់​គ្រួសារអី ព្រោះជាក់ស្ដែង ខ្ញុំតែងតែបែងចែកពេលវេលាបានយ៉ាងល្អ ដើម្បីចំណាយពេលជាមួយស្វាមី និងកូនប្រុសទីស្រឡាញ់របស់ខ្ញុំ ហើយខ្ញុំថែមទាំងមានគន្លឹះយកឈ្នះចិត្តស្វាមី និងធ្វើឱ្យក្ដីស្រឡាញ់របស់កូនប្រុសចំពោះខ្ញុំកាន់តែខ្លាំងឡើងទៀតផង។ វិធីដែលខ្ញុំប្រើ វាពិតជាសាមញ្ញណាស់ ដូច្នេះអ្នកទាំងអស់គ្នាអាចយកទៅអនុវត្ត ដើម្បីធ្វើឱ្យគ្រួសារកាន់តែមានសុភមង្គលបាន”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាអាថ៌កំបាំងទាំង 3 ដែលអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហើប៖

1. ចំណាយពេលជាមួយគ្រួសារ

ការចំណាយពេលវេលាជាមួយគ្រួសារជាវិធីមួយ ដែលអាចឱ្យអ្នកនាងនិងគ្រួសារមានអនុស្សាវរីយល្អៗជាមួយគ្នាកាន់តែច្រើន។ លើសពីនេះទៀត ការធ្វើបែបនេះក៏ជួយឱ្យសមាជិកគ្រួសារមានភាពស្និទ្ធស្នាល យល់ពីគ្នា និងមានក្ដីស្រឡាញ់ចំពោះគ្នាកាន់តែច្រើនឡើងផងដែរ ហេតុនេះហើយ មិនថាអ្នកនាង ឱក សុគន្ធកញ្ញា មមាញឹកជាមួយការងារសិល្បៈយ៉ាងណាក៏ដោយ អ្នកនាងនៅតែឆ្លៀតពេលសម្រាប់គ្រួសារឱ្យទាល់តែបាន។

2. បង្ហាញក្ដីស្រឡាញ់

មានគ្រួសារជាច្រើនកំពុងរស់នៅក្នុងភាពសោះកក្រោះ ដោយសារតែមិនចេះបង្ហាញក្ដីស្រឡាញ់ និងផ្ដល់ក្ដីស្រឡាញ់ឱ្យគ្នា ឬមិនដឹងថាត្រូវបង្ហាញនិងផ្ដល់ក្ដីស្រឡាញ់ឱ្យគ្នាដោយរបៀបណា។ ការបង្ហាញក្ដីស្រឡាញ់ដល់គ្នាក៏ជា​តម្រូវការ​​សំខាន់​ក្នុងទំនាក់ទំនង​គ្រួសារដែរ ហើយវាមិនពិបាកធ្វើឡើយ។ ត្រង់ចំណុចនេះដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានប្រាប់ថា វាអាចមានវិធីជាច្រើនក្នុងការបង្ហាញក្ដីស្រឡាញ់ទៅកាន់ដៃគូ ឬសមាជិកគ្រួសារ តែសម្រាប់អ្នកនាង អ្នកនាងគ្រាន់តែធ្វើរឿងសាមញ្ញមួយប៉ុណ្ណោះ តែអាចបង្ហាញពីក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់អ្នកនាងចំពោះស្វាមី និងកូនប្រុសបាន នោះគឺ  ការនិយាយពាក្យ «ស្រឡាញ់» ទៅកាន់ស្វាមីនិងកូនប្រុសរាល់ថ្ងៃ។ វាសាមញ្ញមែន ប៉ុន្តែអាចបង្កើនក្ដីស្រឡាញ់ឱ្យកាន់តែជ្រាលជ្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 

3. បង្កើតឱ្យមានអាហារពេលល្ងាចដ៏រីករាយ

មានវិធីជាច្រើនក្នុងការកសាងទំនាក់ទំនងគ្រួសារឱ្យរឹងមាំ ប៉ុន្តែវិធីដែលសំខាន់បំផុតនោះគឺ ការចំណាយពេលចម្អិនម្ហូប រួចហើយញ៉ាំបណ្ដើរ ជជែកលេងជាមួយគ្នាបណ្ដើរ។ សម្រាប់អ្នកនាង ឱក សុគន្ធកញ្ញា អាហារពេលល្ងាចគឺជាឱកាសដ៏ល្អក្នុងការជួបជុំ និងពង្រឹងសុភមង្គលគ្រួសារ។

 អ្នកនាង ឱក សុគន្ធកញ្ញា “អាហារមិនត្រឹមតែអាចធ្វើឱ្យការជួបជុំពោរពេញទៅដោយភាពរីករាយ និងសុភមង្គលប៉ុណ្ណោះទេ វាថែមទាំងជួយទ្រទ្រង់សុខភាពស្វាមី និងកូនប្រុសរបស់ខ្ញុំផងដែរ ដូច្នេះហើយពេលធ្វើម្ហូប ខ្ញុំប្រើតែគ្រឿងផ្សំល្អៗប៉ុណ្ណោះ ដើម្បីប្រាកដថាពួកគាត់ទទួលបានសុខភាពល្អ តាមរយៈការទទួលទានម្ហូបអាហារដែលខ្ញុំធ្វើដោយផ្ទាល់ដៃ។ ចំពោះគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ថ្មីៗនេះខ្ញុំបានរកឃើញម្សៅស៊ុបរសជាតិសាច់មាន់មួយឈ្មោះម៉ីសាន( Meizan) ដែលអាចជួយធ្វើឱ្យម្ហូបដែលខ្ញុំធ្វើកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។ ម្សៅស៊ុបម៉ីសាន(Meizan) តែងតែធ្វើឱ្យខ្ញុំរីករាយគ្រប់ពេលចូលផ្ទះបាយ ព្រោះវាមិនត្រឹមតែជួយឱ្យការចម្អិនម្ហូបកាន់តែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនរសជាតិម្ហូបគ្រប់មុខឱ្យកាន់តែឆ្ងាញ់ជាប់ចិត្តទៀតផង”។

អ្នកនាង ឱក សុគន្ធកញ្ញា

ឥឡូវនេះម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់ បានក្លាយជាជំនួយការសំណព្វចិត្តរបស់អ្នកនាង ឱក សុគន្ធកញ្ញា ហើយ ដូច្នេះបើនារីៗចង់ឱ្យស្វាមីនិងកូនៗជាប់ចិត្តជាមួយនឹងស្នាដៃធ្វើម្ហូបដូចអាយដលដែរ សូមសាកល្បងប្រើម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់ ដើម្បីបង្កើនឱជារសដល់ម្ហូបគ្រប់មុខឱ្យកាន់តែឈ្ងុយឆ្ងាញ់។

វីដេអូ

គួរបញ្ជាក់ផងដែរថា ម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់ជាផលិតផលដ៏ល្បីក្រោមអាជ្ញាបណ័្ណរបស់ក្រុមហ៊ុន Wilmar International Limited ប្រទេសសិង្ហបុរី។ ចំណុចពិសេសរបស់ម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់គឺ ធ្វើឱ្យរសជាតិគ្រប់មុខម្ហូបកាន់តែឆ្ងាញ់ជាប់មាត់។ លើសពីនេះទៀតម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់គ្មានផ្ទុកសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ ដូចជា៖ គ្មានផ្ទុកនូវសារធាតុរក្សាទុក គ្មានពណ៌សិប្បនិម្មិត និងគ្មានជាតិផ្អែមសិប្បនិម្មិត។ ឥឡូវនេះម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់ មានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ ដូច្នេះបងប្អូនអាចរកជាវបាននៅផ្សារដែលនៅជិតផ្ទះ ឬផ្សារទំនើប។

អំពីម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់

ម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់គឺជាផលិតផលរបស់ក្រុមហ៊ុន Wilmar ប្រទេសសិង្ហបុរី។ ម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់ ប្រើសម្រាប់បន្ថែមទៅលើគ្រប់មុខម្ហូប ដើម្បីឱ្យកាន់តែមានឱជារសឆ្ងាញ់ជាប់ចិត្ត។

ម្សៅស៊ុបម៉ីសាន(Meizan)រសជាតិសាច់មាន់មានសុវត្ថិភាពសម្រាប់សុខភាពជាមួយនឹង “3 No”៖

1. គ្មានសារធាតុរក្សាទុក

2. គ្មានពណ៌សិប្បនិម្មិត

3. គ្មានសារធាតុផ្អែមសិប្បនិម្មិត

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Wilmar CLV https://www.facebook.com/WilmarCLVCambodia?mibextid=LQQJ4d

អ្នកនាង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]