ភ្នំពេញ៖ អាចនិយាយបានថាជារឿងមួយ ដែលគួរអោយចាប់អារម្មណ៍ ក្រោយfashion show ក្នុងឱកាសសម្ពោធហាងលក់សម្លៀកបំពាក់ De Showroom by Sophea និង De Showroom Couture មានការដើរបង្ហាញម៉ូតរួមគ្នារវាង តារាល្បីៗ ខ្មែរនិងថៃដូចជា សៃ ហ្វុន , អែម គុនថង , Pancake khemanito … ក្នុងឆាកតែមួយនៅទីក្រុងភ្នំពេញ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

កម្មវិធីនេះបានអញ្ជើញភ្ញៀវកិត្តិយស ជាអ្នកstylish តារាសម្ដែងខ្មែរ និងថៃ បុគ្គលល្បីៗឲ្យចូលរួម ជាពិសេសនោះគឺ blogger និង influencers មកពីថៃដែលធ្វើឲ្យបរិយាកាសកាន់តែអធិកអធម ។

ហេតុនេះហើយ ទើបបណ្ដាផ្សព្វផ្សាយរបស់ថៃ បានយកទៅចុះពត៌មានជាច្រើនពីកម្មវិធីថា ការរៀបចំពិតជាពិសេសប្លែក ដូចទៅនឹងបណ្ដាប្រទេស ដែលមានការអភិវឌ្ឍន៍លើវិស័យfashion ដូចជាទីតាំងរៀបចំមានទេសភាពស្អាត អ្នកចូលរួមស្លៀកពាក់ស្អាតនិងប្រណីតមិនចាញ់តារាបង្ហាញម៉ូត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការបង្ហាញម៉ូតរួមរវាងតារាម៉ូដែលខ្មែរនិងថៃ ធ្វើឲ្យកាន់វិធីកាន់តែទាក់ទាញ។

រូបភាព
រូបភាព

រីឯ blogger និង influencers ដែលមកពីប្រទេសថៃមកចូលរួមក្នុងកម្មវិធី ពួកគាត់បានបង្ហាញអំពីរកម្ពុជាយើងជាច្រើននូវការរីកចម្រើនលើវិស័យ fashion មួយរយះចុងក្រោយ ការអភិវឌ្ឍន៍ទីក្រុង ព្រមទាំងភាពរួសរាយរបស់ប្រជាជន ជាពិសេសនោះគឺម៉ាកfashion ប្រណីតមានលក់នៅកម្ពុជាច្រើនជាងមុន រីឯតម្លៃដូចគ្នាទៅនឹងក្រៅប្រទេសតែម្ដង ។

រូបភាព
រូបភាព

នៅក្នុងកម្មវិធីfashion show ក្នុងឱកាសសម្ពោធហាងនេះ De showroom by Sophea និង De showroom couture មានការបង្ហាញម៉ូតចុងក្រោយបំផុតអំពីម៉ាកសម្លៀកបំពាក់ប្រណីតៗជាច្រើនដូចជា “ PHACHAS Bangkok, Cherz , Valentier , Natacha Van , KANAPOT , ENSEMBLE , NARONG , La Boutique, SENSE’s STUDIO , NICHP និង POEM “។

រូបភាព
រូបភាព

ដែលម៉ាកទាំងនេះកំពុងទទួលបានការគាំទ្រប្រើពីតារាល្បីៗ របស់អន្តរជាតិជាច្រើន ទាំង ថៃ និង កូរ៉េ ជាពិសេសអ្នកដែលគាំទ្របវរកញ្ញាពិតជាស្គាល់ច្បាស់នូវម៉ាកទាំងនោះ ។

រូបភាព

គួរបញ្ជាក់ផងដែល ម៉ាកសំលៀកបំពាក់ខាងលើ និង ម៉ូតថ្មីដែលទើបនឹងចេញ គឺត្រូវធ្វើឡើង និង ជ្រើសរើសជាពិសេស សម្រាប់រដូវការចុងឆ្នាំ 2023 និង ដើមឆ្នាំ 2024 នេះ ។

ហើយក្នុងការជ្រើសរើសម៉ូដែលល្បីៗខ្មែរនិងថៃ មកបង្ហាញរួមគ្នាទៀតនោះ វាកាន់តែធ្វើអោយរូបភាព និង គុណតម្លៃនៃសម្លៀកបំពាក់កាន់តែមានន័យ ដែលអ្នកនិយមម៉ូតសម្លៀកពុំគួររំលង ។

លោកអ្នកអាចចូលទៅស្វែងរកម៉ូត និងឃើញរូបភាពកាន់តែច្រើនអំពីព្រឹត្តិការណ៍ ក្នុង page​

ប្រភព៖: https://instagram.com/deshowroom_couture?igshid=OGQ5ZDc2ODk2ZA==

និង

ប្រភព៖: https://instagram.com/deshowroombysophea?igshid=OGQ5ZDc2ODk2ZA==

រឺអាចទៅមើលផ្ទាល់ដល់ទីតាំងរបស់ហាង De showroom

មានអាស័យដ្ឋាននៅ ផ្ទះលេខ22 Street 322 បឹងកេងកង1 ភ្នំពេញ លេខទំនាក់ទំនង 070 777 610 / 011 200 719 ។

កម្មវិធី Grand Opening De showroom ដែលនាំមកអោយមានព្រឹត្តិការណ៍ ខ្មែរថៃដើរបង្ហាញម៉ូតរួមគ្នានេះ ត្រូវបានឱបត្ថម្ភដោយ Air Asia Cambodia និង Charles & Keith៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]