កូរ៉េខាងត្បូង៖ Jisoo ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានបញ្ជាក់ប្រាប់ទៅអ្នកគាំទ្រ ជាលក្ខណៈផ្ទាល់ខ្លួនថា រូបនាងនឹងចូលរួមសម្ដែងក្នុងរឿងភាគថ្មី និយាយពីខ្មោចហ្សមប៊ី មានឈ្មោះថា "Influenza" ។

Jisoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី៤ខែធ្នូកន្លងទៅ Jisoo បានបញ្ជាក់ប្រាប់អ្នកគាំទ្រនៅព្រលានយន្តហោះអន្តរជាតិអ៊ីនឆន ថាការសម្ដែងនឹងចាប់ផ្ដើមឡើងនៅខែនេះតែម្ដង។

Jisoo

គួរបញ្ជាក់ផងដែរថា Influenza ជារឿងភាគ ដែលផលិតពឹងផ្អែកលើប្រលោមលោកមានឈ្មោះថា "Influenza" និពន្ធដោយលោក Han Sang-Woon ដែលនិយាយពីតួអង្គ Jaeyoon ជាទាហាននិងមិត្តស្រី Yeongju ក្នុងការទប់ទល់ជាមួយនឹងហ្សមប៊ី។

Jisoo

កន្លងមក Jisoo ធ្លាប់បានសម្ដែងជាតួឯកស្រីក្នុងរឿងភាគ "Snowdrop" រួចមកហើយជាមួយ Jung Hae-In ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីតែម្ដង៕  

Jisoo ក្នុងរឿងភាគ "Snowdrop"

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]