កូរ៉េខាងត្បូង៖ ឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍៥ឆ្នាំកន្លងមក ពេលនេះស្រាប់តែ Min Hwan ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀង F.T. Island បានប្រកាសថារូបគេនិងអតីតភរិយាបានសម្រេចចិត្តលែងលះគ្នាហើយ។
កាលពីថ្ងៃទី៤ខែធ្នូកន្លងទៅនេះ Choi Min Hwan បានបញ្ជាក់ថារូបគេនិងភរិយាឈ្មោះ Yulhee ជាអតីតសមាជិកក្នុងក្រុមចម្រៀង LABOUM ដោយមិនបានបញ្ជាក់មូលហេតុពិតប្រាកដនៃការលែងលះនោះឡើយ គ្រាន់តែបញ្ជាក់ថា ពួកគេនឹងបន្តជួយគ្នាមើលថែកូន។
យ៉ាងណាមិញ ពួកគេសុំឲ្យអ្នកគាំទ្រមានការយោគយល់ និងបន្តគាំទ្រពួកគេ ប៉ុន្តែ Minhwan បានទទួលស្គាល់ថាគេនិង Yulhee ឆាប់រៀបការជាមួយគ្នាទាំងវ័យក្មេងពេក។
គួរបញ្ជាក់ផងដែរថា Choi Minhwan និង Yulhee បានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០១៨ និងមានចំណងដៃកូនបីនាក់ជាមួយគ្នា ដែលក្នុងនោះមានកួនភ្លោះផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]