កម្សាន្ត៖ នៅក្នុងកម្មវិធីនាពេលថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin បានចែករំលែកអំពីការងារ និងជីវិតគ្រួសាររបស់នាង ខណៈដែលនៅក្នុងនោះ នាងបានបង្ហើបថា នាងពិបាកក្នុងការមានផ្ទៃពោះជាលើកទី២ ដោយសារតែបញ្ហាសុខភាព។
យ៉ាងណាមិញ កាលពីក្នុងឆ្នាំ ២០១៧ តារាស្រីរូបនេះ បានមានផ្ទៃពោះកូនដំបូង នៅពេលនាងមានអាយុ ៤០ឆ្នាំហើយ ដោយសារតែសុខភាពកម្លាំងខុសប្រក្រតី តារាស្រីរូបនេះ បានសម្រេចចិត្តជ្រើសរើស ផ្នែកវះកាត់ដើម្បីការពារកូន។ ប៉ុន្តែរាងកាយរបស់តារាស្រីរូបនេះ បានរងរបួសជាបន្តបន្ទាប់ ដែលធ្វើឲ្យសុខភាពរបស់នាង កាន់តែយ៉ាប់យ៉ឺន ជាពិសេស ក៏ត្រូវចំណាយពេលកន្លះឆ្នាំនៃការព្យាបាលរាងកាយ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានចែករំលែក ពីដំណើរការលំបាកក្នុងការចិញ្ចឹមកូន ខណៈដែលនាងមានបញ្ហា បំពង់ទឹកដោះស្ទះ ហើយត្រូវការជំនួយពីគិលានុបដ្ឋាយិកា ហើយការមានមនុស្សជាច្រើននៅជុំវិញនាងក្នុងស្ថានភាពនេះ បានធ្វើឲ្យ Ruby Lin មានអារម្មណ៍អាម៉ាស់ និងមិនស្រួល ដែលនេះ ក៏បានប៉ះពាល់ដល់ផ្លូវចិត្តរបស់នាង។
ម៉្យាងវិញទៀត នាងថែមទាំងត្រូវចំណាយពេលជិតមួយឆ្នាំ សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាង ដើម្បីជាសះស្បើយយ៉ាងពេញលេញ។ ហើយដោយសារតែ ជួបបញ្ហាច្រើនពេកក្នុងពេលសម្រាលកូនដំបូង នាងបានបង្ហើបថា នាងមិនហ៊ានមានកូនទៀតទេ ហើយប្រការនេះ បានធ្វើឱ្យ Ruby Lin មានការសោកស្ដាយ ដែលមិនបានរៀបការទាន់ពេល និងមានផ្ទៃពោះ ក្នុងដំណាក់កាលអំណោយផលក្នុងការសម្រាលកូន ដើម្បីអាចស្វាគមន៍សមាជិកម្នាក់ ឬពីរនាក់ទៀតបាន៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]