កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា តារាសម្ដែងជនជាតិហ្វីលីពីន ដ៏ល្បីល្បាញ Kathryn ទើបតែប្រកាសជាសាធារណៈអំពីការសម្រេចចិត្តចែកផ្លូវគ្នាជាមួយតារាប្រុស Daniel ក្រោយពីទាក់ទងគ្នាដោយបើកចំហអស់រយៈពេល១១ឆ្នាំកន្លងមកនេះ។

Kathryn 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ពួកគេបានបង្ហោះសារទាំងសងខាងដោយបញ្ជាក់អំពីការស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក ដោយមិនមានទំនាស់អ្វីនោះទេ។ ដោយឡែក អ្នកគាំទ្រជាច្រើននាំគ្នាស្រងាកចិត្ត ឈឺចាប់ ជំនួសជាខ្លាំង ដែលស្នេហាច្រើនឆ្នាំត្រូវបញ្ចប់ត្រឹមពាក្យថា គោរព។

Kathryn 

ទោះបីជាយ៉ាងណាក៏ដោយ ហ្វេនៗក៏បានបង្វែរចំណាប់អារម្មណ៍ទៅលើតារាសម្ដែងប្រុសសង្ហា Alden Richards ដែលជាដៃគូសម្ដែងរឿងជាមួយ Kathryn កាលពីពេលកន្លងមក ដោយអ្នកគាំទ្រគិតថា ពួកគេសមគ្នា ពួកគេសង្ឃឹមថា Alden អាចស្អំបេះដូងរបស់តួ​ឯកស្រីយើងបាន។

Daniel

គួរបញ្ជាក់ផងដែរថា Alden និង Kathryn ធ្លាប់សម្ដែងរឿងជាមួយគ្នាម្ដង ចំណងជើង Hello Love Goodbye ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកទស្សនា ហើយបច្ចុប្បន្នពួកគេទាំងពីរក៏មានការងាររួមគ្នាជាបន្ដបន្ទាប់ផងដែរ៕

Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]