កូរ៉េខាងត្បូង៖ Jang Wonyoung ដែលជាសមាជិកក្រុមចម្រៀងនារី Kpop ជំនាន់ទី៤ IVE តែងតែក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកគាំទ្រ បើទោះជានាងទើបតែបង្ហាញមុខលើឆាកតន្ត្រីក៏ដោយ ដោយជារឿយៗអ្នកគាំទ្រសម្លឹងឃើញភាពស្រស់ស្អាតទាក់ភ្នែក និងស្ទាយ៍នៃការតែងខ្លួនរបស់នាង។
កាលពីពេលថ្មីៗទៅនេះ Wonyoung ក៏ទើបនឹងបង្ហាញមុខ ក្នុងកម្មវិធីទទួលពានរង្វាន់តន្ត្រី Melon Music Awards ឆ្នាំ២០២៣ ជាមួយសមាជិកក្រុម IVE ដទៃទៀត ហើយសម្រស់របស់នាងក៏ត្រូវបានគេលើកយកមកជជែកសាជាថ្មី។
ក្នុងកម្មវិធីនេះដែរ Wonyoung បានលេងស្ទាយ៍ពីរខុសគ្នាគឺ ស្ទាយ៍បែបព្រះនាង និងស្ទាយ៍បែបស៊ិចស៊ីគួរឲ្យស្រលាញ់ ដោយឈុតទី១ ជាឈុតដើរលើកម្រាលព្រំក្រហម គឺនាងបានស្លៀករ៉ូបពណ៌សាច់ សម្រុងខ្លីបញ្ចេញភ្លៅ តែមានស្បៃវែងអូសខាងក្រោយ ដោយសណ្ឋានដៃទម្លាក់ចុះ និងមានចងបូសក់ពណ៌ដូចគ្នា មើលទៅពិតជាស្រស់ស្អាតបែបអភិជន។
យ៉ាងណាមិញ បើងាកមកមើលមួយឈុតថ្មីទៀតពេលនាងឡើងសម្ដែងនោះគឺ រឹតតែស្រស់ស្អាតទាក់ទាញមួយបែបដោយស្លៀករ៉ូបរឹងរាងខ្លីពណ៌ខ្មៅ លាយទឹកមាសនិងស្បែកជើងកវែង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]