កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េ BTS ច្បាស់ជាដឹងហើយថា សមាជិក៤នាក់ចុងក្រោយ បានចុះឈ្មោះបម្រើទាហ៊ានរួចហើយ ពួកគេនឹងចាកចេញនៅពាក់កណ្ដាលខែធ្នូនេះ ធ្វើឲ្យអ្នកគាំទ្រកំពុងនាំគ្នាត្រៀមចិត្ត ដែលបាត់មុខសមាជិក BTS ទាំងអស់រយៈពេលយូរ។

Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេនក្ដុកក្ដួលទៀតនោះគឺ V បន្សល់ទុកស្នាដៃមួយឲ្យហ្វេនៗបានរងចាំមើល មុននឹងខ្លួនចាកចេញទៅចូលជួរបម្រើកងទ័ព។ យោងតាមប្រភពពីហ្វេនបានឲ្យដឹងថា V នឹងបង្ហាញខ្លួននៅក្នុង MV វីដេអូចម្រៀងរបស់តារាចម្រៀងទោល IU ដែលជាចម្រៀង Comeback របស់នាង។

Taehyung

មិនតែប៉ុណ្នោះ Taehyung នឹងសម្ដែងដើរតួក្នុងនាមជាតារាសម្ដេងនៅក្នុងចម្រៀងថ្មីនេះ ដែលគេមិនទាន់ដឹងទេថា លោកនឹងសម្ដែងបែបណាក្នុងចម្រៀងបែបយ៉ាងម៉េច។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏ហ្វេនៗមានអារម្មណ៍រំភើបជាខ្លាំងដែលពួកគេនឹងបានឃើញការសម្ដែងរបស់ V ដែលមិនមែនជាការច្រៀង៕

ប្រភព៖ A Tey QB

Taehyung
Taehyung
IU និង​ Taehyung
IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]