ជប៉ុន៖ ទុរេន និងម្ទេសវៀតណាមជាង ៥ តោនត្រូវបានបំផ្លាញនៅក្នុងប្រទេសជប៉ុនកាលពីខែតុលា ដោយសារមានកម្រិតថ្នាំសម្លាប់សត្វល្អិតខ្ពស់ជាងស្តង់ដាររបស់ខ្លួន នេះបើយោងតាមការចេញផ្សាយលើគេហទំព័រក្នុងស្រុកមួយ។
ទុរេន ១.៤ តោនត្រូវបាននាំចេញកាលពីថ្ងៃទី ៥ ខែតុលា ដោយក្រុមហ៊ុននៅប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុន ដែលជាកន្លែងដែលត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុ procymidone ចំនួន 0.03 ផ្នែកក្នុងមួយលាន (ppm) លើសពីស្តង់ដារជប៉ុន 0.01 ppm នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅជប៉ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ម្ទេស ៤ តោនមានផ្ទុក 0.2 ppm នៃសារជាតិ tricyclazole និង 0.03 ppm នៃ hexaconazole ត្រូវបាន អាជ្ញាធរជប៉ុន បានដាក់ឲ្យនៅដាច់ដោយឡែក ហើយបានបំផ្លាញចោលទាំងអស់ភ្លាមៗតែម្តង។
យ៉ាងណាមិញ មិនត្រឹមតែវៀតណាមនោះទេ ប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតក៏បរាជ័យក្នុងការបំពេញតាមស្តង់ដាររបស់ប្រទេសជប៉ុនផងដែរ ដោយសារ ប្រទេសមួយនេះ ទាមទារគុណភាពខ្ពស់ គ្រប់ទំនិញនាំចូល ជាពិសេស អាហារសម្រាប់បរិភោគនេះតែម្តង៕
ប្រភព៖ vnexpress
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]