កូរ៉េខាងត្បូង៖ ថ្មីៗនេះ តាមប្រភពពីកូរ៉េបានឲ្យដឹងថា តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ G-Dragon បានកំពុងតែចចារនឹងចុះកុងត្រាជាមួយនឹងក្រុមហ៊ុន ​Galaxy Corporation។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ ក្រោយពីមានរឿងពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងណាក៏ដោយ ក៏ប្រជាប្រិយរបស់តារាប្រុសរូបនេះ នៅតែមានឥទ្ធិពលដ៏ដែល។

G-Dragon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មិនទាន់ចប់រឿងក្ដីយូរប៉ុន្មានផង ស្រាប់តែផ្ទុះដំណឹងនៃការចុះកុងត្រាចូលក្នុងទ្រនំថ្មី ដែលគេស្គាល់ថា ជាក្រុមហ៊ុនដែលផលិតកម្មវិធីល្បីៗដូចជា Street Women Fighter និង Physical 100 ដែលទទួលបានគាំទ្រយ៉ាងខ្លាំងក្លាទូទាំងពិភពលោក។

G-Dragon

បើទោះបីជាលេចឮដំណឹងបែបនេះក៏ដោយ គេនៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេថា G-Dragon បានចុះកុងត្រាហើយឬនៅនោះ ម៉្យាងវិញទៀត គេដឹងច្បាស់ហើយថា GD និង ផលិតកម្ម YG លែងមានអ្វីពាក់ព័ន្ធគ្នាហើយ ព្រោះចប់កុងត្រា៕

ប្រភព៖ allkpop

G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]