កូរ៉េខាងត្បូង៖ BLACKPINK គឺជាក្រុមចម្រៀងនារីដ៏មានភាពល្បីល្បាញ មិនត្រឹមតែនៅកូរ៉េខាងត្បូងទេ គឺទូទាំងពិភពលោកតែម្ដង ប៉ុន្តែអ្នកគាំទ្រកំពុងមិនស្កប់ចិត្តព្រោះកុងត្រារបស់សមាជិកនីមួយៗជាមួយផលិតកម្ម YG បានអស់សុពុលភាពកាលពីខែវិច្ឆិកាកន្លងទៅនេះហើយ។

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង ដោយបង្ហើបថាមានតែសមាជិក Rose ម្នាក់ប៉ុណ្ណោះដែលបន្តកុងត្រាជាមួយ YG ខណៈដែល Jennie និង Lisa ចង់ចាកចេញ ហើយ Jisoo វិញចង់ងាកមកចាប់ជំនាញសម្ដែង។

BLACKPINK

ឥឡូវនេះ ស្រាប់តែផលិតកម្ម YG បានប្រកាសជាផ្លូវការថា BLACKPINK និងសមាជិកទាំងបួនបានចុះកុងត្រាថ្មីជាមួយផលិតកម្មហើយ ដោយនឹងបន្តកុងត្រាលើផ្នែកសកម្មភាពជាក្រុម ដើម្បីបម្រើអារម្មណ៍ទស្សនិកជននិងអ្នកគាំទ្រទាំងអស់គ្នានៅលើឆាកតន្ត្រីបន្តទៀត។

BLACKPINK

ផលិតកម្ម YG បានចេញសេចក្ដីប្រកាសមួយថា៖

យ៉ាងណាមិញ ការចរចាកុងត្រាជាមួយសមាជិកនីមួយៗ ទាក់ទងនឹងសកម្មភាពទោលរបស់ពួកគេនៅមិនទាន់មានការបញ្ជាក់ណាមួយនោះឡើយ ដោយលេចឮថា សមាជិកពីរនាក់មាន Lisa បានចាកចេញពី YG ហើយ៕  

BLACKPINK

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]