កម្សាន្ត៖ បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ទៅលើក្រុមគ្រួសាររបស់តារាសម្ដែងស្រី Kim Tae Hee បន្ទាប់ពីមានរូបភាព ដែលត្រូវបានគេមើលឃើញ នាំកូនៗរបស់ខ្លួនចូលទៅក្នុងឡាន ដោយមិនមានវត្តមានប្តីរបស់នាង លោក Rain មកជាមួយឡើយ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ ស្រាប់តែមានអ្នកគាំទ្រម្នាក់ បានថតវីដេអូឃ្លីប ដែល តារាស្រី Kim Tae Hee ដើរតាមផ្លូវជាមួយកូនស្រីសំណព្វចិត្តទាំងពីររបស់ខ្លួន ខណៈដែលអ្នក​គាំទ្រ​រូប​នេះ ​បាន​និយាយ​ថា ភរិយា​របស់ លោក Rain មាន​សម្រស់​ស្រស់​ស្អាត​ ក្នុង​ជីវិត​ពិត ជាមួយនឹងស្ទាយ៍ស្លៀកពាក់អាវយឺតពណ៌ស រួមជាមួយនឹងខោខូវប៊យដ៏ទាក់ទាញ។

រូបភាព

ទន្ទឹមនឹងនោះ កូនស្រីទាំងពីររបស់ តារាស្រី Kim Tae Hee ក៏បានស្លៀកពាក់ឈុតដ៏ស្រស់ស្អាតមិនចាញ់គ្នា ពាក់របាំងពណ៌ផ្កាឈូក ជាពិសេស សកម្មភាពបង្ហាញខ្លួនរបស់ម្ដាយកូនពួកគេ ក៏បានបង្ហាញពីភាពគួរឲ្យស្រលាញ់ និងកក់ក្ដៅយ៉ាងខ្លាំង ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]